ក្រុមម្ចាស់ផ្ទះ Newcastle United បានស្វាគមន៍ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League ត្រឡប់ទៅកីឡដ្ឋាន St James’ Park វិញដ៏អស្ចារ្យ ខណៈដែលក្រុមភ្ញៀវ Paris St-Germain បានបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតជម្រុះក្នុងពូល F។
ម្ចាស់ជើងឯករបស់បារាំង PSG រួមទាំងតារាឆ្នើម Kylian Mbappe បានរកឃើញបរិយាកាស និងភាពខ្លាំងក្លាក្នុង និងក្រៅទីលានខ្លាំងពេកធ្វើឲ្យក្រុមរបស់លោក Eddie Howe ទទួលបានជ័យជម្នះយ៉ាងស័ក្តិសមក្នុងការប្រកួតក្នុងផ្ទះលើកដំបូងរបស់ Newcastle ក្នុងពានរង្វាន់អឺរ៉ុបចាប់តាំងពីការចាញ់ក្រុម Barcelona ២-០ កាលពីខែមីនា ឆ្នាំ២០០៣។
Newcastle បានប្រែក្លាយកីឡដ្ឋាន St James’ Park ទៅជាកន្លែងអបអរសាទរយ៉ាងក្លៀវក្លាមុនពេលកីឡាករ Miguel Almiron រកបានគ្រាប់បាល់ដំបូងនាំមុខនៅនាទីទី១៧បន្ទាប់ពីអ្នកចាំទី Gianluigi Donnarumma របស់ PSG មិនអាចជួយសង្គ្រោះបានដែលជាកំហុសរបស់ខ្សែការពារ Alexander Isak ផងដែរ។
នៅនាទីទី៣៩ អ្នកចាំទី អ៊ីតាលី Donnarumma នៅតែមិនអាចសង្គ្រោះបាល់១គ្រាប់ទៀតបាន ដោយការតែបញ្ចូលទី របស់ Dan Burn គឺ៦ នាទី មុន ចប់ តង់ ទី មួយ។ បាល់បានឆ្លងផុតខ្សែបន្ទាត់រួចហើយ ប៉ុន្តែ Newcastle នៅតែត្រូវរង់ចាំវីដេអូជំនួយការអាជ្ញាកណ្តាលពិនិត្យ offside មុនពេលធ្វើការអបអរថា បាល់នេះមិន offside នោះទេ។
អ្នកចាំទី Donnarumma គឺជាតួអង្គសំខាន់ម្តងទៀត ខណៈដែល Newcastle បានព្យាយាមរកគ្រាប់បាល់៣ទៅ៥ដងក្នុងតង់ទី២ ហើយនៅនាទីទី៥០ កីឡាករ Sean Longstaff របស់ក្រុមម្ចាស់ផ្ទះបានបំប៉ោងសំណាញ់ទី១គ្រាប់ទៀតដែលគ្រាប់ទី៣។ មិនបានប៉ុន្មាននាទីផងក្រុមភ្ញៀវ PSG ក៏បានរកគ្រាប់បាល់តាម១គ្រាប់វិញនៅនាទីទី៥៦ តាមរយៈការតែតបាល់របស់ Lucas Hernandez។
ចូលដល់ម៉ោងបន្ថែម៩០នាទីបូកទៅហើយ គឺនៅនាទីទី៩០+១ ខ្សែការពារកណ្តាលសញ្ជាតិស្វីស Fabian Schar របស់ក្រុម Newcastle បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ទី២ក្នុងការប្រកួតនេះ ដោយស៊ុតផុតដៃអ្នកចាំទី Donnarumma ធ្វើឲ្យក្រុមម្ចាស់ផ្ទះ បានយកឈ្នះក្រុមយក្សមកពីបារាំងក្នុងលទ្ធផល ៤ទល់១។
៣ ពិន្ទុ បន្ថែម ក្នុង ការ ប្រកួត បើក ឆាក ក្រៅ ផ្ទះ ជាមួយ AC Milan ដែលទទួលបានលទ្ធផលស្មើ មាន ន័យ ថា Newcastle ឡើង ទៅ លើ កំពូល តារាងក្នុង ពូល F មាន៤ពិន្ទុក្នុងដៃ។ នៅក្នុងពូលជាមួយគ្នានេះដែរក្រុម Borussia Dortmund ដែលបានស្មើ ០-០ ជាមួយក្រុម AC Milan។ ការប្រកួតបន្ទាប់ Newcastle ត្រូវប៉ះក្រុមភ្ញៀវ Borussia Dortmund ខណៈដែល PSG ត្រូវប៉ះ AC Milan នៅថ្ងៃទី២៦ ខែតុលាខាងមុខដូចគ្នាសម្រាប់ការប្រកួតវគ្គជម្រុះតាមពូលបន្តទៀត ៕ (រូបភាព ៖ BBC Sport)