ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចមានស្ថានទម្ងន់ទោស( យកកាំបិតដែកដងឈើគាស់ទ្វារផ្ទះ យកទូរស័ព្ទ អាយផេត និងស្ពីគ័រកាលពីម៉ោង០៣:៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះ១២៩អាអឺ០ ផ្លូវលេខ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ កើត សុភា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ( (មានសារធាតុញៀន)។
ទី២.ឈ្មោះ ចាន់ វិបុល អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ អឹម ហួត ភេទប្រុស អាយុ40ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះលេខ១២៩អាអឺ០ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ មុខរបរ លក់ដូរទូរសព្ទ។
វត្ថុតាងដកហូតរួមមានកាំបិតដែកដងឈើចំនួន១ និងសម្ភារៈបាត់បង់អាយផេត ១៥ គ្រឿង ទូរស័ព្ទចំនួន ២៤ គ្រឿងស្ពីគឺចំនួន ៥ គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានជនសង្ស័យឈ្មោះ កើត សុភា និង បក្សពួកចំនួន០២នាក់ទៀតអ្នកមើលផ្លូវ ឈ្មោះ ចាន់ វិបុល អាយុ ៣១ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល៣០ឆ្នាំ បានធ្វើសកម្មភាពយកកាំបិតដែកដងឈើ គាស់ទ្វារផ្ទះយកទូរស័ព្ទ អាយផេត និងស្ពីគគ័រ ពេលនោះម្ចាស់ផ្ទះក៏បានស្រែកឆោរឡោរ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដែលកំពុង
ល្បាតបានចុះឃាត់ខ្លួនជនជនសង្ស័យបាន២នាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ដើម្បីសាកសួរ។
បើកតាមការប្រើប្រាស់វិធានការជំនាញសួរចម្លើយជនសង្ស័យបានសារភាពថាខ្លួននឹងបក្សពួកពិតជាបានធ្វើ
សកម្មភាពគាស់ផ្ទះនេះយកសម្ភារ:ចំនួន ០៦លើក មកហើយ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ចំណែកបក្ខពួកដែលរត់គេចខ្លួនសមត្ថកិច្ចយើងកំពុងស្រាវជ្រាវចាប់ខ្លួនចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ជ្រោយពេជ្រ