ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជួ មួ  CHOUA MOUA) ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ ហុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជួ មួ  CHOUA MOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោលប្រកាន់ពីបទ. ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ. សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ម្លប់លាភ ផ្លូវលេខ១ និងចំណុចផ្ទះជួលលេខ៧៧៦ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២២ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

កាលពីរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក៤ បានបញ្ជូនខ្លួន បុរសជនជាតិឡាវម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជិត៧ គីឡូក្រាម  ។

...

ជនសង្ស័យឈ្មោះ ជួ មួ ( CHOUA MOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២២  សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៦គីឡ៩៣០ក្រាម៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print