ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល កម្រិតខ្ពស់ នៅក្រុងអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល ជំរុញដល់រដ្ឋបាលក្រុងអរិយក្សត្រ ព្រមទាំង លោក លោកស្រី ចៅសង្កាត់ទាំងអស់ ក្នុងក្រុងអរិយក្សត្រ រួមគ្នាប្ដេជ្ញាចិត្តសម្រេចឱ្យបាន ជាក្រុងបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល កម្រិតខ្ពស់ (ODF+) នាពេលខាងមុខ។

លោក នុត ពុធដារ៉ា អភិបាលរងខេត្ត បានជំរុញបែបនេះ ក្នុងឱកាសដែល លោក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល កម្រិតខ្ពស់ នៅក្រុងអរិយក្សត្រ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

លោកអភិបាលរងរូបនេះ​ បន្តថា នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបានចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គ្រួសារមានទឹកស្អាតប្រើប្រាស់ មាន ៩០% រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យ មាន ១០០% ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២២។

ជាមួយគ្នានេះផងដេរ លោកអភិបាលរង បានក្រើនរំលឹកថា ត្បិតថា ខេត្តកណ្តាលទទួបាលជ័យលាភីជាខេត្ត ODF រួចហើយក្តី ប៉ុន្តែការធ្វើឱ្យប្រជាជននៅជនបទ មានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដែលជាចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាគោលបំណង ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាលចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ ២០២៥ ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print