លោក នុត ពុធដារ៉ា ចុះសួរសុខទុក្ខកុមារកំព្រា និងផ្ទុកមេរោគអេដស៍នៅក្នុង​សហគមន៍ជ័យជំនះ សង្កាត់ប្រទះឡាង

ចែករំលែក៖

ភ្នំពេញ៖​កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូព្រហ្មជោតោ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ និងមន្ត្រីរាជការ ​ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ទៅជូនកុមារកំព្រា និងផ្ទុកមេរោគអេដស៍ ដែលកំពុងរស់ និងរៀនសូត្រ នៅ​ក្នុងអង្គការគ្រួសារកុមារកំព្រាឈូករ័ត្ន ស្ថិតក្នុងសហគមន៍ជ័យជំនះ សង្កាត់​ប្រទះឡាង ខណ្ឌដង្កោ។ 

...

​ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំ​ណាក់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្អូនជាកុមារកំព្រា និងផ្ទុក​មេរោគអេដស៍ទាំងអស់ និងផ្តាំផ្ញើឲ្យប្អូនៗទាំងអស់ខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានា ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គម និងមាន​អនាគតភ្លឺស្វាង។

ជាមួយគ្នានោះ លោកអភិបាល ក៏បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនដល់អង្គការ​គ្រួសារកុមារកំព្រាឈូករ័ត្ន នូវអង្ករ ១៥០គីឡូក្រាម មី១១កេស ទឹកសុទ្ធ ទឹកក្រូច និងថវិកា ៥០ម៉ឺនរៀល។

​គួរបញ្ជាក់ថា អង្គការកុមារកំព្រាឈូករ័ត្ន ស្ថិតក្នុងសហគមន៍ជ័យជំនះ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ដែលបានដំណើរការចាប់ពីឆ្នាំ២០០៨ ដោយបច្ចុប្បន្នមានកុមារកំព្រា និងផ្ទុកមេរោគអេដស៍ចំនួន ១២នាក់ កំពុងស្នាក់នៅ និងសិក្សារៀនសូត្រ និងមានកុមារកី្រក្រប្រមាណ ៥០នាក់ផ្សេងទៀត បានទទួលការរៀនសូត្រ តាមរយៈអង្គការផងដែរ៕

1 (1)

1 (4)

1 (2)

1 (3)

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print