នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទស្សនាពិព័រណ៍ស្នាដៃក្នុងការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាពិព័រណ៍ស្នាដៃក្នុងការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប ដែលបានដាក់តាំងបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងការបង្កើតគម្រោងនានា ពាក់ព័ន្ធនឹងរ៉ូបូទិក (Robotics), ទីក្រុងឆ្លាត (Smart City), ការកែច្នៃផលិតផល, បច្ចេកទេសកសិកម្ម និងអេឡិចត្រូនិក ក៏ដូចជាស្នាដៃសិល្បៈ និងការតែងនិពន្ធសៀវភៅ ។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧, “វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” គឺអាទិភាពគន្លឹះទី៥ ដើម្បីបន្ស៊ីទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម ដោយអាទិភាពគន្លឹះទី៥ នេះ នឹងធ្វើឱ្យមានភាពប្រទាក់ក្រឡាគ្នាយ៉ាងស្អិតរមួតជាមួយនឹងអាទិភាពគន្លឹះទាំង៤ ផ្សេងទៀត រួមមាន៖ “មនុស្ស, ផ្លូវ, ទឹក និងភ្លើង” ។ 

ពិព័រណ៍ស្នាដៃនេះ ត្រូវបានរៀបចំដោយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print