កាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈពួកគេកំពុងដើរសុខៗ ហើយត្រូវជនសង្ស័យមានគ្នា៤នាក់ប្រដាប់ដោយដាវសាមូរ៉ៃកាប់ដោយមិនដឹងមូលហេតុ។

...

ករណីនេះបានកើតឡើងកាលពី​វេលាម៉ោង៧ និង៣០នាទីយប់​ថ្ងៃទី៣​ ខែកក្តដា​ ឆ្នាំ​២០១៦​ នៅចំណុចខាងក្រោយផ្សាកាណាស៊ីធី​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ជា​ សុភាព​ ៣៥​ មានស្រុកកំណើតនៅខេត្តស្វាយរៀង ចំណែកអ្នករបួសឈ្មោះសោម វិសាល​ ភេទប្រុសអាយុ២៥ឆ្នាំ​ ស្នាក់នៅសង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ​។

តាមសម្ដីឈ្មោះសោម វិសាល​ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចេញពីបន្ទប់បំណងទៅដើរលេងនៅផ្សារកាណាស៊ីឌី ខណៈកំពុងដែរសុខៗស្រាប់តែមានម៉ូតូឌ្រីមសង២គ្រឿងមានគ្នា៤នាក់ជិះ មកឈប់និយាយជាមួយជនរងគ្រោះមួយសន្ទុះ ក្រោយមកក៏ឈ្លោះប្រកែកគ្នា ក្លាយទៅជាហិង្សាជនដៃដល់បានវាយ ហើយជនរងគ្រោះបានរត់ ចៃដន្យបងជីដូនមួយឈ្មោះ ជា សុភាព បានរត់មកជួយ តែដោយមិនដឹងមកពីណានោះទេ ឃើញដូច្នេះជនល្មើសបានទាញកាំបិតដែលត្រៀមមកជាមួយដេញកាប់ និងទៅលើជនរងគ្រោះទាំង២ ដោយកាប់ចំឈ្មោះ សោម វិសាល មួយកាំបិតចំខ្នងរងរបួសធ្ងន់ និងចាក់ជាច្រើនកាំបិតលើជនរងគ្រោះ ឈ្មោះ ជា សុភាព បន្ទាប់មកជនរងគ្រោះបានរត់ទៅឲ្យគេជួយ តែជនរងគ្រោះម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័មទៅហើយ តែប្រជាពលរដ្ធស្មានតែនៅមានជីវិតបានហៅរថយន្តសាមុយគ្លីនិកអង្គរមកដឹកជាមួយជនរងគ្រោះម្នាក់ទៀត តែតាមពិតជនរងគ្រោះឈ្មោះ សុភាពបានស្លាប់បាត់ទៅហើយ ចំណែកជនរងគ្រោះឈ្មោះ សោម វិសាល កំពុងសំរាកព្យាបាលនៅគ្លីនិក អង្គរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ ដើម្បីប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ និងបានទាក់ទងទៅជំនាញធ្វើកោសល្យវិច័យក្រុងមក ពិនិត្យសាកសពរួចរប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

image2

image4

image3

image1

ដោយ៖ សុខា សែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print