លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ផ្តល់អំណោយ​ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ : នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣​ លោក ភួន ចន្ថា​ នាយករងខុទ្ទកាល័យ​ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននាំយក​អំណោយថវិកាចំនួន ២០​ ០០០​ ០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា​ អង្គរ៦តោន​ មី៥០កេស​ ត្រីខ៥០កេស​ ទឹកត្រី២០យួរ​ ទឹកស៊ីអ៊ីវ២០យួរ​ ស្រាបៀរ៥០កេស និងទឹកក្រូច​៥០កេស​ ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដែលជាសម្ព័ន្ធមេត្រីរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រើប្រាស់​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

តាមរយៈលោកនាយករងខុទ្ទកាល័យ​ លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ​​ និងក្តីនឹករលឹកដ៏ស្មោះអស់ពីចិត្តជូនចំពោះ​ លោកមេបញ្ជាការ មេបញ្ជាការរង ពលទាហាន ពលទាហានរងទាំងអស់ ដែលកំពុងតែឈរជើងនៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ​ ដែលតែងប្រកាន់ខ្ជាប់នូវគោលជំហរការពារបូរណភាពទឹកដីគ្រប់ពេលវេលា។

ក្នុងឱកាសនោះ​ លោក តន់ ញាណ​ មេបញ្ជាការនៃតំបន់​ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់គណៈប្រតិភូនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ​មកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ ដែលនេះជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់​​ចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់កងទ័ព ជាពិសេស​នៅបញ្ជាការដ្ឋានរបស់លោក៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print