ហ្វីលីពីនព្រមានពីសន្តិសុខនៅអាកាសយានដ្ឋានចំនួន៤២ ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក

ចែករំលែក៖

នាយកដ្ឋានគ្រប់គ្រងអាកាសយានដ្ឋានហ្វីលីពីន នៅថ្ងៃទី ៦ខែតុលាបានប្រកាសថា អាកាសយានដ្ឋានចំនួន៤២ក្នុងប្រទេសទទួលបានលិខិតគំរាមកំហែងវាយប្រហារគ្រាប់បែក។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៉ីវិល (CAAP) នៃប្រទេសហ្វីលីពីនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ហ្វីលីពីនបានដាក់អាកាសយានដ្ឋាន ចំនួន៤២កន្លែងក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយកំពុងព្យាយាមផ្ទៀងផ្ទាត់ឱ្យបានច្បាស់អំពីការព្រមានថា គ្រាប់បែកអាចនឹងត្រូវបំផ្ទុះនៅលើយន្តហោះពាណិជ្ជកម្ម។
សេវាកម្មចរាចរណ៍ផ្លូវអាកាស បានទទួលការព្រមានអំពីគ្រាប់បែកតាមរយៈអ៉ីម៉ែល លើជើងហោះហើរដែលត្រូវបានកំណត់អត្តសញ្ញាណ ថាធ្វើដំណើរទៅកាន់ទីក្រុងសេប៊ូ (Cebu) ប៊ីខូល (Bicol) ដាវា៉វ (Davao) និងប៉ាឡាវ៉ាន់ (Palawan)។ ប៉ុន្តែមិនមានការបញ្ជាក់អំពីពេលវេលាដែលការព្រមាននោះបានកើតឡើងនោះទេ។
អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីណែនាំមួយថា «វិធានការសន្តិសុខជាបន្ទាន់ត្រូវបានអនុវត្តនៅទូទាំងអាកាសយានដ្ឋានពាណិជ្ជកម្មហ្វីលីពីនទាំងអស់ ហើយការព្រមានកំពុងត្រូវបានផ្ទៀងផ្ទាត់»។
Cebu និង Palawan គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរបរទេស។ បើតាមរដ្ឋមន្ត្រីដឹកជញ្ជូន លោក ជេមមី បាល់ធីស្តា (Jaime Bautista) កងល្បាតនិងក្រុមសត្វសុនខ K9 ត្រូវបានដាក់ពង្រាយនៅគ្រប់ស្ថានីយទាំងអស់នៃអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ានីល ហើយបណ្តាភ្នាក់ងារអនុវត្តច្បាប់ កំពុងសម្របសម្រួលសហការគ្នាយ៉ាងជិតស្និទ្ធ៕ ដោយធីរីណា

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print