កាប់គេមួយដាវ រួចនាំគ្នារត់គេចខ្លួនត្រូវកម្លាំងអន្តរាគមន៍ ស្រាវជ្រាវស៊ើបអង្កេតពន្លាតសមត្ថកិច្ចដែនដីរហូតតាមចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេត

ពន្លាតសមត្ថកិច្ចដែនដី ៣ រាជធានី-ខេត្ត តាមវែកមុខជនដៃដល់មួយក្រុម ដែលបានធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវតែម្នាក់ឯង បណ្ដាលឱ្យរងរបួសធ្ងន់ ។

ជួនសង្ស័យទាំងបីនាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវិធីកាលពីរសៀល ថ្ងៃទី៥ ខែតុលាឆ្នាំ ២០២៣។

គួរបញ្ជាក់ថា ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១៥ នាទី នៅចំណុចភូមិបន្ទាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ដោយជនសង្ស័យមានគ្នា ៣នាក់ បានជិះម៉ូតូ១គ្រឿង លុះមកដល់ចំណុចកើតហេតុបានធ្វើ សកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវចំស្មាខាងស្តាំខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ដេរជាច្រើនថ្នេរ រួចក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញា ស៊ើបអង្កេតពន្លាតសមត្ថកិច្ចដែនដីដល់ខេត្តកណ្ដាល និងរាជធានីភ្នំពេញ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យយកមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ។

ជនសង្ស័យទាំង ៣នាក់ រួមមាន ទីឈ្មោះ តក់ ទីន ភេទប្រុស អាយុ ២០ឆ្នាំ, ទី២ ឈ្មោះ វ័ន្ត វ៉េត ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៣ ឈ្មោះ ម៉ាប់ ម៉េត ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំង ៣ រស់នៅភូមិបន្ទាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ដោយឡែកជនរងគ្រោះមានឈ្មោះ អាល់ ដាវ៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ នាំខ្លួនយកមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធី ដោយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។នៅរសៀលថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print