តោះស្វែងយល់ អំពី ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល!

ចែករំលែក៖

ភ្នំពេញ ៖ ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល!

ក) មូលហេតុនៃជំងឺនេះវាធ្វើឲ្យមាន៖
– ការឈឺចាប់នៅកដៃ
– ម្រាមដៃចាប់កាន់អ្វីៗមិនបាន
– គាំងចលនាសន្លាក់
– ស្វិតសាច់ដុំ

លោកអ្នកគួរតែមានការចាប់ផ្ដើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលគាំង បង្កើនចលនាកដៃនិងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងស្ដារចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។

ខ) វិធីព្យាបាល៖
– ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy
– ព្យាបាលដោយម៉ាស៊ីន Ultrasound
– ព្យាបាលដោយបន្ទន់ជាលិកាសាច់ដុំដែលជាប់ស្អិត
– ព្យាបាលពត់សន្លាក់កដៃ

គ) តើត្រូវធ្វើចលនាលំហាត់ដោយខ្លួនឯងយ៉ាងដូចម្ដេចខ្លះ?
– ការបត់និងលា កដៃ
– ត្រឡប់បាតដៃផ្កាប់និងផ្ងារ
– ប្រអប់ដៃងាកទៅខាងមេដៃ និងទៅខាងកូនដៃ
– ទាញពន្លាតដោយបត់កដៃ
– ទាញពន្លាតដោយច្រត់កដៃ
– ចលនាបត់លាម្រាមដៃ

ការតាមដាន ការពិគ្រោះ ការពិនិត្យព្យាបាល ការស្ដារចលនាប្រចាំថ្ងៃឡើងវិញ ជាមួយគ្រូពេទ្យព្យាបាលដោយចលនាជាការចាំបាច់។ ដូចនេះ នៅពេលលោកអ្នកមានបញ្ហាឈឺនៅកដៃ លោកអ្នកគួរតែអញ្ញើញទៅជួបគ្រូពេទ្យជំនាញព្យាបាលដោយចលនានៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាល និងការណែនាំលម្អិតបន្ថែមពីបញ្ហានេះ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print