ធ្លាក់យន្តហោះធុនតូចនៅកាណាដា ស្លាប់៣នាក់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមមន្ត្រីនៅក្នុងប្រទេសកាណាដា បាននិយាយថា មនុស្ស៣នាក់បានស្លាប់បន្ទាប់ពីយន្ដហោះធុនតូចមួយគ្រឿងរបស់ពួកគេបានធ្លាក់នៅឯ ទីក្រុង Chilliwack ស្ថិតក្នុងខេត្ត British Columbia កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។

យន្ដហោះធុនតូចខាងលើគឺជាប្រភេទយន្ដហោះ Piper PA-34 Seneca ប្រើម៉ាស៊ីន២ ហើយយន្ដហោះនេះបានធ្លាក់ទៅបុកដើមឈើស្ថិតនៅខាងក្រោយផ្ទះសំណាក់មួយនៅក្បែរអាកាសយានដ្ឋានក្នុងតំបន់។ Chilliwack គឺជាទីក្រុងមួយស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុង Vancouver។ ចំណែក មនុស្ស ៣នាក់ដែលស្ថិតនៅលើយន្ដហោះនេះ ក្នុងនោះរួមមានពីឡុតម្នាក់ បានស្លាប់ ខណៈដែលខាងអាជ្ញាធរបានជូនដំណឹងទៅកាន់ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេហើយ។
ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នៅឡើយ ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួសផ្សេងទៀតនោះដែរ៕ ដោយធីរីណា

...

រូប​ថត​:CBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print