ខេត្តតាកែវ៖ បុរសម្នាក់ស្រវឹងស្រាបានទាញដាវសាំម៉ូរៃទៅកាប់ប្រហាប្អូនថ្លៃខ្លួនបណ្តាលឱ្យដាច់កស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអណោចអធ័មនៅកន្លែងកេីតហេតុដោយសាទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨ និង ២០ នាទីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៣ ចំណុចភូមិមានជោគ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យ ឈ្មោះ ម៉ៅ ហុងឡាយ ហៅ ណុប ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតខាងលើ ។ ជនរងគ្រោះឈ្មោះ នៅ វ៉ាង ភេទ ប្រុស អាយុ ៣២ ឆ្នាំ (ត្រូវជាប្អូនថ្លៃ) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិមានជោគ ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកេីតហេតុខាងលេីកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានមកថា មានករណីឃាតកម្មបង្កឡេីងដោយបងថ្លៃបានយកដាវសាំម៉ូរៃកាប់ទៅលេីប្អូនថ្លៃបណ្តាលឱ្យចំកដាច់ដល់ឆ្អឹងស្លាប់ភ្លាមៗដោយសារតែស្រវឹងស្រានិងទំនាស់បាក្យសម្តីគ្នារឿងយកខ្សែភ្លេីង។ ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នឹង ដឹកនាំបញ្ជាផ្ទាល់ ពី លោក អនុសេនីយ៍ឯក ឃុត ចុត្រា នៃអធិការងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៩ និង ០០ នាទី យប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ទើបឃាត់ខ្លួនបានជនសង្ស័យនៅត្រង់ចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និង ដកហូតវត្ថុតាងដាវសាំម៉ូរៃចំនួន ០១ ដើម ប្រវែង ៦៧ សង់ទីម៉ែត្រ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ