ខេត្ដកណ្ដាល: ឈាមស្រែកស្បែកហៅ ឃាតករដៃឆៅដែលយកកាំបិតប៉័ងតោអាក۔សម្លាប់ប្រពន្ធនិងកូនស្រីអាយុ២ឆ្នាំ កាលពី២ថ្ងៃមុន ឥលូវត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនបានហើយ ក្នុងក្រុងប៉ោយប៉ែត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ផងដែរថា ឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៦និង០០នាទី ចំណុចភូមិពោធិស្មាត ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជនរងគ្រោះ០២នាក់(ស្រី) ១.ឈ្មោះ ឃឿន ស្រីវលក្ខ័ណ ភេទ ស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ ពោធិស្មាត ឃុំ ជេីងកេីប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ មុខរបរ កម្មការិនីរោងចក្រ។(ប្រពន្ធ) ،២.ឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ០២ឆ្នាំ (០៧.០៩.២០២១)មានទីលំនៅភូមិពោធិស្មាត ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្ត(កូន)។ជនសង្ស័យឈ្មោះ ម៉ែន សំអាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ស្រុកកំណេីត ភូមិព្រែកកែវ ឃុំ កោះខែល ស្រុកស្អាងមុខរបរ បុគ្គលិក រដ្ឋករទឹក បច្ចុប្បន្នរស់ ភូមិឃុំកេីតហេតុខាងលើ (ប្តី)(គេចខ្លួន)។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យតែងតែរករឿងឈ្លោះប្រកែក គំរាមសម្លាប់ជនរងគ្រោះជាញឹកញាប់។ លុះដល់ថ្ងៃខែឆ្នាំកេីតហេតុខាងលើ ឈ្មោះចន្ធី នីស្សា ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះបានចេញពីបន្ទប់គេងដេីរទៅបន្ទប់ទឹកបានឃេីញជនសង្ស័យដេីរចេញពីបន្ទប់របស់ខ្លួនដេីរសំដៅទៅបន្ទប់ជនរងគ្រោះ ពេលនោះជនសង្ស័យឃេីញ ឈ្មោះ ចន្ធី នីស្សា ក៏ដេីរត្រឡប់ទៅបន្ទប់វិញ លុះដល់ម៉ោងកេីតខាងលេីឈ្មោះ ចន្ធី នីស្សា ចេញពីបន្ទប់គេងដេីម្បីទៅដាំបរបរអោយម្តាយបានឃេីញជនសង្ស័យខាងលើ បណ្តេីរម៉ូតូចេញក្រៅ ហេីយឈ្មោះ ចន្ធី នីស្សា បានដេីរទៅក្រោយផ្ទះដាំបរបរនៅក្រៅផ្ទះ ក្បែរបន្ទប់ជនរងគ្រោះ មួយសន្ទុះក្រោយមក ឈ្មោះ ចន្ធី នីស្សា បានលឺសម្លេង ជនរងគ្រោះស្រែកអូយ ភ្លាមនោះឈ្មោះ ចន្ធី នីស្សា បានលួចមេីលតាមបង្អួចរបស់ជនរងគ្រោះបានឃេីញ ជនសង្ស័យនៅពីលេីជនរងគ្រោះពេលនោះខ្លួនបានស្រែកសួរជនសង្ស័យថា បងឯងធ្វីអីបងលក្ខ ពេលនោះជនសង្ស័យបានឆ្លេីយថា បងប្រឡែងគ្នាទេ រួចឈ្មោះ ចន្ធី នីស្សា បានទៅដាំបរបរវិញទៅ មួយសន្ទុះក្រោយ ជនសង្ស័យបានស្លៀកខោ ខូវប៊យជេីងវែង ពាក់អាវយឺតពណ៌ខ្មៅ ជិះម៉ូតូចេញ ភ្លាមនោះឈ្មោះ ចន្ធី នីស្សា បានស្រែកសួរទៅជនសង្ស័យជាបងថ្លៃថា បងអត់យកកូនទៅរៀនទេ តែជនសង្ស័យ មិនឆ្លេីយតបហេីយជិះម៉ូតូចេញបាត់ ភ្លាមនោះឈ្មោះ ចន្ធី នីស្សា មានការសង្ស័យបានរត់ទៅប្រាប់ប្តីរបស់ខ្លួនអោយទៅមេីលបន្ទប់របស់ជនរងគ្រោះ ពេលនោះឈ្មោះ ឃឿន វិច្ឆិកា បានរត់ទៅបេីកមេីលបន្ទប់ជនរងគ្រោះ ឃេីញជនរងគ្រោះ គ្របភួយពីលេីជិត ភ្លាមនោះឈ្មោះ ឃឿន វិច្ឆិកា បានស្ទុះទៅទាញភួយចេញ ឃេីញកាំបិតប័ងតោនៅលេី ក របស់ជនរងគ្រោះ ហេីយឃេីញ ជនរងគ្រោះ និងកូនដេកស្លាប់ក្នុងបន្ទប់ រួចស្រែកឆោរឡោរ ពេលនោះម្តាយជនរងគ្រោះបានចូលទៅមេីលរួច បីក្បាលចៅរបស់ខ្លួនស្រែយំរត់មកក្រៅផ្ទះ ទេីបឪពុកជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ចតាមវិទ្យុទាក់ទងដេីម្បីជួយអន្តរាគមន៍។
រហូតមកដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនដៃដល់ជាឃាតករនៅក្រុងប៉ោយប៉ែត នឹងកំពុងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស្អាងជ័យ