នគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ពាក់ព័ន្ធករណីហិង្សាកាប់ប្រហារនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: នគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងចំណោម៥នាក់ពាក់ព័ន្ធករណីហិង្សាកាប់ប្រហារ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់នៅក្រុងស្វាយរៀង។

លោក វរសេនីយ៍ ឯក កែនរិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃ៨ខែតុលាឆ្នាំ២០២៣ ថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចយើងបានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ ប៉ុល សៅ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានប្តឹងរៀបរាប់ថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី កូនរបស់ខ្លួនឈ្មោះ យិន ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត និងក្មួយឈ្មោះ រិន ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ ឌុបគ្នាចេញពីផ្ទះ ក្នុងគោលបំណង់ទៅទិញបង្អែមអោយឪពុកនៅក្រុងស្វាយរៀង។

ប្រភពបន្តថា លុះទិញបង្អែម បានហើយ ក៏ជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ពេលជិះទៅដល់ខាងកើតស្ពានអូស្មាច់ ក៏ស្រាប់តែមានក្រុមជនសង្ស័យ ចំនួន០៥នាក់ ជិះម៉ូតូម៉ាកហុងដាសងសេ១២៥ពីរគ្រឿង ១គ្រឿងពណ៌ស កាំបន្ទះពណ៌ស និង១គ្រឿងទៀតពណ៌ខ្មៅ កាំផ្កាយពណ៌ស ដេញតាមពីក្រោយកូនរបស់ខ្លួន ហើយបានវាយនិងកាប់ទៅលើកូនរបស់ខ្លួនចំនួន០២កាំបិត ត្រូវចំខ្នងបណ្តាលរងរបួសធ្ងន់ ហួរឈាមជោគខ្លួន ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយរបួសធ្ងន់ពេក ត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ភ្លាមនោះខ្លួនមិនបានប្តឹងរាយការណ៍ជូនសមត្ថកិច្ចទេ។

លោកអធិការបន្តថា លុះដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ទើបមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង អោយជួយអន្តរាគមន៍តែម្តង។

...

ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ និងស្រាវជ្រាវបន្តរហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចយើងអាចកំណត់មុខសញ្ញាសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print