ខេត្តប៉ៃលិន÷ ប្រភពពីមន្ត្រីនគរបាលជំនាញប៉ុ
ស្ថិ៍រដ្ឋបាលឃុំស្ទឹងត្រង់បាលឱ្យដឹងថា នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មានពលរដ្ឋដើរ
ទៅរកត្រីបានប្រទះឃើញសាក សពស្លាប់ ម្នាក់នៅជិតមាត់អូរ ស្ថិតនៅក្នុង ដីស្អិត ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។
-កម្លាំងសមត្តកិច្ចជំនាញបានបន្តថា សពរងគ្រោះមានឈ្មោះ ខាន់ ខា ភេទ ប្រុស អាយុ ៥៤ឆ្នាំ(ជាជនវិកលចរិត)រស់នៅភូមិ ដីសរ ឃុំ ស្ទឹង ត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
សមត្តកិច្ចជំនាញបានបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីក្រុមគ្រួសារសពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់នឹងមានការចូលរួមពីលោក មេឃុំស្ទឹងត្រង់ លោក មេភូមិដីសរ នឹង មេភូមិដីស្អិត និងបងប្អូនសាច់ញាតិបានចុះទៅដល់ កន្លែងកើតហើយ និងបំភ្លឺក្រុមគ្រួសារនៃសពបានរៀប រាប់ថាជនរងគ្រោះជាជនវិកលចរិតតែងតែដើរបាត់ពីផ្ទះដូចសព្វដង ហើយគាត់បាត់ខ្លួនតាំង ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣ មកម្ល៉េះ ទើបប្រទះឃើញនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអូរ ស្ថិតនៅក្នុងដីស្អិតហើយសាកសពមានសភាពហើមរលួយ។
ក្រោយពីកម្លាំងជំនាញផ្នែកកោសល្យវិច័យនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យស្នងការដ្ឋាននិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសលវិច័្ចយរួចបានបញ្ជាក់ថាសពខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើ បុណ្យតាមប្រពៃណី៕
ដោយ÷ស សារ៉េត