ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និស្សិតឈ្មោះ ចាន់ ឧត្តម ដែលបានទទួលមរណភាពនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់

ចែករំលែក៖

ភ្នំពេញ ៖ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាព ការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ដូចតទៅ៖

១. នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ ៤៥០ រូប ក្រសួងការបរទេសសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ។

២, តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជាចំនួន០៣រូបត្រូវបាន រំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវ រួច ហើយ។ សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជាគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ! និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់និងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។

៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

៥. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម ៕

...


ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print