លោក ឃួង ស្រេង ផ្ដល់អំណោយសប្បុរសធម៌របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជូនមនុស្សចាស់៥២៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស សមាគមមនុស្សចាស់កម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ៖ ការជួយ

មនុស្សវ័យចាស់ ប្រៀបបានទៅនឹងការជួយ ខ្លួនឯង ដែលយើងត្រូវមានការតប ស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យសក្តិសមទៅនឹងគុណបំណាច់របស់ពួកគាត់ដែលបានខិតខំប្រឹងប្រែងសម្រាប់ជាតិមាតុភូមិកន្លងមក។
លោកឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងពិធី សំណេះសំណាល និងសាកសួរសុខ ទុក្ខមនុស វ័យចាស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវា មនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើឡើង ក្រោមប្រធានបទ ការជួយ មនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា ។ ប្រធានបទនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃនៃអំពើល្អ ចំពោះមនុស្សវ័យចាស់ ក្នុងវប្បធម៌ដ៏ល្អផូរផង់នៃសង្គមជាតិយើង ពោលគឺ ការជួយមនុស្សវ័យចាស់ ប្រៀបដូចជាការជួយ ខ្លួនឯង។ ដូច្នេះ យើងត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យសក្តិសមទៅនឹងគុណបំណាច់របស់ពួកគាត់។
លោកបន្តថា សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានកិតិ្តយសគណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងបានផ្ដល់ក្ដីអាណិតស្រឡាញ់ យកចិត្តទុកដាក់ ផ្តល់តម្លៃ និងគិតគូរពីសុខទុក្ខ របស់បងប្អូនមន្ត្រីរាជការ និវត្តន៍ជនជារៀមច្បង និងមនុស្សវ័យចាស់ទាំងអស់ ដោយបានផ្តល់តម្លៃយ៉ាងធំធេង តាមរយៈការកំណត់យក ថ្ងៃទី១ ខែតុលា ជាថ្ងៃប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជា រៀងរាល់ឆ្នាំ។ មនុស្សចាស់ ជាប្រភព នៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត។ អត្ថន័យនៃការប្រារព្ធទិវានេះ ក៏ជាការរំលឹកដល់គុណូបការៈចំពោះ មន្ត្រីរាជការ និវត្តន៍ជនទាំងអស់ ដែលធ្លាប់បាន ចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រហូតសម្រេចបាននូវស្នាដៃនិងសមិទ្ធផលជាច្រើនឥតគណនា។
លោកបានបញ្ជាក់ផងដែរថា៖ បើតាមស្ថិតិរបស់ក្រសួងផែនការ បានបង្ហាញឱ្យឃើញថា ចំនួន មនុស្សវ័យចាស់កម្ពុជា នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ មាននិន្នាការកើនឡើងក្នុងអត្រាប្រមាណ ៤% ក្នុងមួយឆ្នាំ ខណៈពេលដែលមនុស្សវ័យក្មេង មានអត្រាកើនឡើងត្រឹមតែ ១% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយតាមការព្យាករណ៍ ចំនួន មនុស្សវ័យចាស់នៅកម្ពុជានឹងកើនឡើងដល់ប្រមាណ ២លាននាក់ ស្មើនឹង ១១% នៃចំនួនប្រជាជនសរុប ១៨លាននាក់ នៅឆ្នាំ២០៣០ ។ នេះ គឺជាសារមួយដ៏មានសារៈសំខាន់ តម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាគិតគូរ យក ចិត្តទុកដាក់ អំពីយន្តការដើម្បីគាំពារ ផ្ដល់ភាពកក់ក្ដៅទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់មនុស្សវ័យចាស់ ដែលជាមរតកដ៏ មានតម្លៃ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិយើង។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយ និង យុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស ចាស់អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានពាំនាំនូវការចែកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ដល់លោកតា លោកយាយ លោកអុំ លោកពូ អ្នកមីង និងបងប្អូននិវត្តន៍ជន ដែលជាសមាជិក-សមាជិកាសមាគមមនុស្ស ចាស់ ចំនួន ៥២៥ នាក់ ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្នុងនោះ អំណោយដែលត្រូវ ផ្តល់ជូនរួមមាន ៖ ភួយ ១, ក្រមា ១, ត្រីខ ១ យូរ, មី ១ កេស, ទឹកសុទ្ធ ១ កេស និងថវិកាចំនួន ៥ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏ អោយបានអំពាវនាវ រដ្ឋបាលខណ្ឌទាំង១៤, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, សមាគមមនុស្សចាស់ទាំង ១០៥ មូលដ្ឋាន, ត្រូវគាំពារ ថែរក្សា ទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដើម្បីភាពសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជារក្សាបាននូវប្រពៃណី ដ៏ល្អផូរផង់របស់បុព្វបុរសយើង ដែល មានវប្បធម៌នៃការគោរព ឱនលំទោនពីមនុស្សក្មេង ទៅកាន់មនុស្សចាស់ និងត្រូវចាត់ទុកថាមនុស្សចាស់ជាឧបការីជន និងជាមរតកដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ។

...

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានលើកឡើងដែរថា៖ នៅ០៩ខែ ដើមឆ្នាំ៣០២៣នេះ មនុស្សចាស់ដែលមានអាយុ៦១ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញ មានចំនួន ១៨៦០៣២នាក់ ហើយចំនួនមនុស្សចាស់ដែលមន្ទីរសង្គមកិច្ចកំពុងមើលថែនិងគ្រប់គ្រងមានចំនួនជាង២ម៉ឺននាក់៕ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print