ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តបុកម៉ូតូនៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៤និង៣២នាទីល្ងាច ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ ០១ Km ១៣៣និង១៣៤ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង មានរថយន្ដម៉ាក្ស TUNDRA ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BB ០៣៦៧ បើកបរដោយឈ្មោះ ហួន ទ្រី (រងរបួសស្រាល)ភេទ ប្រុស អាយុ ៣៩ មុខរបរ មេការសំណង់ រស់នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ធ្វើដំណើរពីលិចទៅកើត ក៏បុក ម៉ូតូមួយគ្រឿង ម៉ាកស ស្កូបពី ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ១P ៧៤៥៦ បើកបរដោយឈ្មោះ គង់ ហន ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពបណ្ដាលអោយ ររងរបួសធ្ងន់ ត្រូវបាន ក្រុមគ្រួសារបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
សមត្ថកិច្ចបញ្ជាក់មូលហេតុ ដោយសារតែអ្នកបើកបររថយន្តបើកម៉ូតូពីក្រោយ ។
ករណីទី២បានកើតឡើងកាលពី វេលាម៉ោង ៦និង២១ នាទី ល្ងាច ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣ លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ អណ្តូងតាសី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងមាន រថយន្ដម៉ាក 4RUNNER ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២C.២៨៦៩ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីជើងទៅត្បូង ក៏បុកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AB.៣៩០៧ បើកបរដោយឈ្មោះ សុក ប៊ុននី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ អណ្តូងតាសី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ធ្វើដំណើពីត្បូងទៅជើង បណ្ដាលអោយ រងរបួសធ្ងន់ ( ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ) ។
ចំណែក មធ្យោបាយធ្វើដំណើទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន