សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋ និងនិស្សិតខ្មែរ ទទួលបានការពារ និងសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជូនដល់ជនរួមជាតិឱ្យបានជ្រាប ជាពិសេសនិស្សិតរបស់កម្ពុជា ដែលបានកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតខ្មែរ គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលពិធីនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាល បានកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់យ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ជាប់ជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋរបស់យើងជានិស្សិតខ្មែរ ទទួលបានការពារ និងទទួលបានសុវត្ថិភាពរបស់ខ្លួន។ 

សម្តេចធិបតី ថ្លែងបន្ថែមថា ខ្មែរនៅអ៊ីស្រាអែលសរុបមានចំនួន៤៥៤នាក់ ក្នុងនោះបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ចំនួន៣២៣នាក់ នៅសល់១៣១នាក់ដែលនឹងត្រូវជម្លៀសបន្ដ។ 

សូមជម្រាបជូនថា  ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូតកម្ពុជា និងអាជ្ញាធរអ៊ីស្រាអែល មាននិស្សិត និងពលរដ្ឋខ្មែរចំនួន ៣២៣នាក់ បានមកដល់ទីតាំងសុវត្ថិភាពហើយ ក្នុងនោះមាននិស្សិតខ្មែរ ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា (តំបន់ក្រហម)។ 

សូមបញ្ជាក់ថា , និស្សិតនិងពលរដ្ឋខ្មែរនៅអ៊ីស្រាអែលមានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ។  រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអោយដឹងកាលពីម្សិលមុិញ ។ 

លោក ប៉ែន បូណា បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនោះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ឬពេលថ្ងៃឡើយ។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។ 

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាពប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណីអាហារនិងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណជា ៤៥០ នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាពកាលពីថ្ងៃទី ៧តុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។  ពិធីរៀបចំបុណ្យសពគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។

ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។ 

រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការណ៍យ៉ាងល្អជាមួយរដ្ឋាភិបាល អ៊ីស្រាអែល៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print