ភ្នំពេញ : ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិត ក្នុងការវាយប្រហាររវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយជាមួយគ្នានេះ សម្តេចធិបតី របស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាននឹងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំ ដើម្បីធានាផ្ដល់នូវការការពារ និងសុខសុវត្ថិភាពជូននិស្សិត និងប្រជាពលរដ្ឋរបស់កម្ពុជាយើង» ។
នាយករដ្ឋមន្ត្រី បានបញ្ជាក់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅ
ប្រទេសអ៊ីស្រាអែលថា «សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុត
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់ រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ។ ដូចនេះ រាជរដ្ឋាភិបាលខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ឆ្នាំ២០២៣។ តាមទស្សនៈវិស័យនេះ, សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖
១/. ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ។
២/. ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ។
និង ៣/. ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ»។
និងលទ្ធភាពជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្តមុនដំណាច់
សម្ដេចធិបតី ក៏បានលើកឡើងផងដែរ ដើម្បីផ្ដល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជន ដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតនៅក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះ ដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖
១ . រាល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣ -២០២៨ ចំពោះ ការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាស ដែលស្ថិតនៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្ដើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយមិនមានការ ព្រួយបារម្ភ ។
២ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣ -២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវា ធ្វើបច្ចុប្បន្នភាព, ។
៣) ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣ -២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី, ។
៤) ល់ការ លើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។
៥ ផ្តល់ការ លើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពី ទទួលបានការសម្រេចឱ្យចុះបញ្ជី ។
៦ កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹង បើកសហគ្រាស និងការចុះបញ្ញិកាសៀវភៅ បញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់ សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង ៨នាក់, ។
៧) ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ច រួមគ្នាក្នុងពេលតែមួយនិងមួយលើកក្នុងមួយឆ្នាំ, ។
៨) រៀបចំការចុះត្រួតពិនិត្យ ឬធ្វើអធិការកិច្ចរួមគ្នាក្នុង ពេលតែមួយ និងតែមួយលើកក្នុងមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបាន ឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ ។
និង៩) រៀបចំបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌ និងយន្តការ ដែលផ្ដល់ស្ថានភាពស្របច្បាប់(Legal Status) សហគ្រាសធុនមីក្រូ និងតូច(MSEs) ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវា រដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា ដើម្បីទទួលបានជោគជ័យ ក្នុងការ អនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច ដូចជា៖
ទី១) កំណត់ កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួល នីតិវិធីឱ្យបានជាអតិបរមា។
ទី២) រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព ឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។
ទី៣) ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបាន ឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្ដល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាព ដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យនិងមិនធ្លាក់ចូល ទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព។
ទី៤) រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្តុះបណ្តាល ជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារជាដើម… ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូល ក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
និងទី៥) រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ ៕
ដោយ : សហការី