ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានតែងតាំង លោក ជីវ កេង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ជីវ កេង ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់

មាត្រា១ : តែងតាំងមុខតំណែង លោក ជីវ កេង ឧត្តមចៅក្រម ថ្នាក់លេខ១ ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា២ : ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print