ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបើកកម្មវិធីបញ្ជ្រាបច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់ ធ្វើបទបង្ហាញដោយ ដល់ថ្នាក់ដឹកនាំ និងមន្រីរាជការនៃក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាសាលប្រជុំចតុម្មុខមង្គលនាទីស្តីការក្រសួងព័ត៌មាន ។
អត្ថន័យនៃអំពើពុករលួយ
“ ពាក្យអំពើពុករលួយត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្ដែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយ មិនត្រូវបានយល់ដឹងទូលំទូលាយនិងស៊ី ជម្រៅទេ -ពុំមាននិយមន័យនៃពាក្យអំពើពុករលួយ ហើយគ្រាន់តែមានការរៀបរាប់អំពីអំពើអ្វីខ្លះដែលចាត់ទុកថាជាបទល្មើសពុករលួយ,
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានកំណត់ និយមន័យបទល្មើសពុករលួយដោយចាត់ទុកនូវអំពើចែងនៅក្នុង ៥១ មាត្រា ជា ៣៨ បទល្មើស ពុករលួយ និងក្នុងច្បាប់ផ្សេងៗទៀតចំនួន១៧ បទល្មើសពុករលួយទៀត ៕ដោយ៖ ស សម