អ៊ីរ៉ាក់កាន់ទុក្ខ៣ថ្ងៃដល់ជនរង្គ្រោះក្នុងការវាយប្រហារភេរវកម្ម២លើសម្លាប់មនុស្សជាង​១៣០នាក់

ចែករំលែក៖

រដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់បានប្រកាសថា និងការកាន់ទុក្ខរយៈពេល៣ថ្ងៃទូទាំងប្រទេស ក្រោយមានការវាយប្រហារគ្រាប់បែកអត្តឃាតស្លាប់និងរបួសជិត ​៤០០នាក់។ គិតមកដល់ថ្ងៃទី​៤ ខែកក្កដា មានអ្នកស្លាប់កើនឡើងដល់​១៣០នាក់និងរបួសជាង២០០នាក់។​

...

ចំណែកសារព័ត៌មាន BBC បានផ្សាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦៥នាក់ និងរបួស២២៥នាក់ក្នុងគ្រោះថ្នាក់បំផ្ទុះគ្រាប់បែកអត្តឃាត២កន្លែងផ្សេងគ្នាដែលនេះជាគ្រោះថ្នាក់ដ៏ធំបំផុតប្រចាំឆ្នាំ២០១៦ ក្នុងប្រទេសអ៊ីរ៉ាក់ ។

ប្រភពព័ត៌មានពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថា អ្នកស្លាប់ភាគច្រើនជាកុមារនិងស្ត្រី ហើយអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្តាប់​ដោយសារតែមានអ្នករងរបួសជាច្រើនស្ថិតក្នុងការសង្គ្រោះបន្ទាន់។

នៅក្នុងការវាយប្រហារគ្រាប់បែកពីរលើកខាងលើ ការវាយប្រហារទ្រង់ទ្រាយធំបំផុតគឺនៅទីក្រុង​ Karrada ជាកន្លែងដែលមានពលរដ្ឋអ៊ិស្លាមភាគច្រើនរស់នៅកាន់និកាយស៊ីអិត បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ​ ១១៩នាក់ និងជាង​១៨០នាក់រងរបួស។

ជនវាយប្រហារគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្តផ្ទុករំសែវក្នុងពេលដែលមនុស្សជាច្រើនកំពុងតែទិញដូរត្រៀមពិធីបញ្ចប់បុណ្យ Ramadan របស់សាសនិកអ៊ិស្លាម។ ការបំផ្ទុះនោះក៏បានធ្វើឲ្យហាងលក់ទំនិញជាច្រើននៅក្នុងតំបន់រងការឆាប់ឆេះផងដែរ។

ក្រុមភេរវកម្មអ៊ិស្លាម ​IS បានចេញមុខទទូលស្គាល់ថា ជាសកម្មភាពរបស់ខ្លួនសម្តៅទៅលើក្រុមអ៊ិស្លាមកាន់និកាយស៊ីអីត​នៅតំបន់នោះ។ ការវាយប្រហារខាងលើបង្ហាញឲ្យឃើញថា បើទោះបីក្រុម​ IS ត្រូវបានបាត់បង់ទឹកដីជាច្រើនប៉ុន្តែក្រុមនេះនៅតែលួចធ្វើសកម្មភាពវាយប្រហារពេលក្រុមសន្តិសុខធ្វេសប្រហែស។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កងទ័ព​​អ៊ីរ៉ាក់ បាន​​បន្ត​​ការ​​វាយ​​រុល​​ទៅ​​មុខ​យ៉ាង​សន្សឹមៗ​​នៅ​​​ភាគ​​ខាង​​ជើង។ កងទាហ៊ាន​និង​សមាជិក​នៃ​កង​កម្លាំង​ប្រឆាំងទល់នឹង​​អំពើ​ភេរវនិយម​​របស់​អ៊ីរ៉ាក់បាន​វាយ​ដណ្តើម​​​​កាន់កាប់​​ភូមិ​មួយកន្លែង​នៅ​ចម្ងាយ​ ២៦០គីឡូម៉ែត្រ ភាគ​ខាង​ជើងនៃ​ទីក្រុង​បាកដាត លើ​ផ្លូវហាយវ៉េ​ដ៏​សំខាន់​មួយពី​ជើងទៅត្បូង​នៅថ្ងៃអង្គារមុន។
នៅ​ខណៈ​នេះកងទ័ព​អ៊ឺរ៉ាក់កំពុង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​ ៤៥​គីឡូម៉ែត្រ​ប៉ុណ្ណោះពីទីមូលដ្ឋាន​អាកាសចរណ៍​មួយនៅ Kayara។ គោលដៅ​មួយទៀត​​នៃ​ការ​វាយ​រុល​ទៅ​មុខ​របស់​កងទ័ព​អ៊ីរ៉ាក់​គឺដើម្បី​​វាយ​ដណ្តើម​យកមក​វិញ ​រោងចក្រ​ចម្រាញ់​ប្រេង​មួយកន្លែង​នៅ​​ម្តុំ ​ Kayara ដែល​​អាច​​​ផលិត​​ប្រេងបានចំណុះ​រហូត​ដល់ទៅ ១​ម៉ឺន​៦ពាន់​បារីល​ក្នុង​មួយ​ថ្ងៃៗពីរ​សប្តាហ៍​បន្ទាប់​​ពី​​ការវាយដណ្តើម​យក​បាន​រោង​ចក្រ​ប្រេងមួយ​នៅ ​Baïdji រួច​មក។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់នៅ​ពេល​នេះបាន​ទទួល​ផល​ចំណេញ​ច្រើនដោយសារ​ជោគជ័យ​​ដ៏​​រុងរឿង​មួយក្រោយពី​ ​វាយ​ដណ្តើម​​​បាន​មូលដ្ឋាន​ស៊ុយនីត​មួយកន្លែង​នៅ Falloudja។ ​នា​ពេល​នេះ​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ក៏កំពុងតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ​ដោយ​​ហេតុ​​តែពួក​អ៊ីស្លាមជីហាត​នេះអស់​សមត្ថភាពក្រៅតែ​ពីការខិតខំ​ទប់ទល់​ជាមួយ​កម្លាំង​ទ័ព​របស់អ៊ីរ៉ាក់តែប៉ុណ្ណោះ ​ពីរ​ឆ្នាំ​​​បន្ទាប់ពីអង្គការជីហាត​​វាយដណ្តើម​យក​​បាន​នូវ​តំបន់​ជាច្រើន​កន្លែង​ក្នុងប្រទេស​​អ៊ីរ៉ាក់​​និង​​ ស៊ីរី​រួចមក​។

កម្លាំងទាហ៊ានអ៊ីរ៉ាក់ដណ្តើមបានទីតាំងជាច្រើនពីក្រុមភេរវករជាច្រើនមកគ្រប់គ្រងវិញ ទាំងនោះហើយដែលជាដើមហេតុធ្វើឲ្យក្រុម ​IS បង្កើនការវាយប្រហារទៅលើពលរដ្ឋស្លូតត្រង់​ជាការគម្រាមដល់កងទ័ពអ៊ីរ៉ាក់ឲ្យបញ្ឈប់សកម្មភាពវាយប្រហារខាងលើ៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print