ប្រទេសស្វីសនឹងរួមចំណែកក្នុងការស្តារគម្របព្រៃឈើជាមួយក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ : លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹងរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានាបាននូវអព្យាក្រឹត្យកាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ ។  ការថ្លែងឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១០ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

លោករដ្ឋមន្ត្រី បានជម្រាប លោកឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ តុលា ២០២៣ ដើម្បីធ្វើការស្តារគម្របព្រៃឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។

លោកឯកអគ្គរដ្ឋទូត បានធ្វើការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែកគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print