សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ប្រធាន Nippon Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយ លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation បានបង្ហាញការកោតសរសើរខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយពីប្រទេសមួយដែលស្ថិតនៅក្នុងស្ថានភាពនៃសង្គ្រាម វិបត្តិដ៏ច្រើន មកជាប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍ សម្បូរសប្បាយអស្ចារ្យ និង កោតសរសើរចំពោះសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី បន្តវេនប្រកបដោយសម្ថភាព និង ថាមពលគ្រប់គ្រាន់ ។

លោក យូហេ សាសាកាវ៉ា ក៏បានស្នើសុំអោយ សម្ដេចតេជោ ជួយចែករំលែកនូវបទពិសោធន៍ដឹកនាំ និងការដោះស្រាយបញ្ហាប្រទេសជាតិដ៏ប៉ិនប្រសព្វរបស់សម្ដេច និងសរសេរជាសៀវភៅទុកជាមរតកនៃការដឹកនាំ។ ទន្ទឹមនឹងនេះ លោក យូហេ សាសាកាវ៉ា បានលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ា ដោយលោកប្រធាន នៅតែចាត់ទុកថាសម្តេចតេជោហ៊ុន សែននៅតែជាតួរអង្គសំខាន់ក្នុងការជួយឲ្យមីយ៉ាន់ម៉ាមានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃការដឹកនាំកម្ពុជាកន្លងមក។

សម្តេចតេជោបានចែករំលែកនូវបទពិសោធន៍នៃការដោះស្រាយបញ្ហាមួយចំនួនជូនលោកយ៉ូហេ សាសាកាវ៉ាក្នុងពេលដែលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីនាពេលកន្លងមក បើយសម្តេចក៏បានលើកឡើងផងដែរ ចំពោះបញ្ហានៅដែលមីយ៉ាន់ម៉ាកំពុងជួប សម្តេចនៅតែមានបំណងចង់ឃើញមីយ៉ាន់ម៉ារួចចាកចេញពីបញ្ហាទាំងឡាយក្លាយមកជាភាពពល្អប្រសើរ ទោះពេលនេះសម្តេចមិនកាន់តំណែងជានាយករដ្ឋមន្ត្រីក្តី ។

ក្នុងជំនួបនេះសម្ដេចតេជោ និងលោកប្រធាន យូហេ សាសាកាវ៉ា បានឯកភាពគ្នា មានគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print