ភ្នំពេញ៖ បើតាមអ្នកនាង គឺម លីហ្សា អ្នកសិល្បៈមួយរូបបានថ្លែងបង្ហោះនៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះថា៖ ស្វាមីរបស់ថៅស្រីម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកស្រី សុន្ទររី ហៅស្រីអូន បានសម្លាប់ខ្លួន តែយ៉ាងណាមិញជុំវិញមូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
អ្នកនាង គឹម លីហ្សា បានគូសបញ្ជាក់ថា រឿងនេះគឺជាការពិតដែលស្វាមីរបស់អ្នកនាងស្រីអូនបានសម្លាប់ខ្លួន។ តែអ្នកនាង ក៏មិនទាន់បានដឹងពីមូលហេតុនោះទេ ខណៈតារាកំប្លែងជួរមុខ នាយ ពែក មី ក៏បានបង្ហោះសារចូលរួមមរណទុក្ខនេះផងដែរ៕
...