ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឈាង រ័ត្ន និងកុំបង្ហោះរូបភាពណា ដែល ប៉ះពាល់គ្រួសារគាត់កំពុងមានទុក្ខ ផង !

ចែករំលែក៖

ភ្នំពេញ ៖ ស្រណោះមនុស្សល្អដូចគាត់ណាស់ នរណាក៏សោកស្តាយ ជាមួយគ្នានេះផងដែរ សាច់ញាតិរបស់គាត់បាន សំណូមពរដល់ អ្នកសារព័ត៌មាន អ្នកនិយមលេង facebook កុំបង្ហោះរូបណា មិនល្អ ប៉ះពាល់ដល់ពួកគាត់កំពុងកាន់ទុក្ខ !

ដោយឈ្មោះ(ឈាង ណារីន) សរសេរថា : សូមគោរពជំរាប ដល់បងប្អូនសារព័ត៌មាន និងសាធារណៈជនមេត្តាជ្រាបថា៖
ដោយហេតុថាក្រុមគ្រួសារយើង កំពុងមានទុក្ខជាទម្ងន់ យើងខ្ញុំសូមទទូចស្នើរសុំដល់បងៗសារព័ត៌មាន និងសាធារណៈជនទាំងឡាយ មេត្តាឈប់ចែកចាយ រឺស៊ែររូបភាព និងវីដេអូ ដែលមិនសមរម្យប៉ះពាល់ដល់គ្រួសាររបស់សព បងប្រុស ឈាងរ័ត្ន ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធសព ក្នុងន័យរក្សាកិត្តិយស និងភាពស្ងប់សុខរបស់សពដែលបានចែកឋានទៅហើយ 🙏

អ្វីដែលយើងខ្ញុំត្រូវការបំផុតពេលនេះគឺភាពស្ងប់ស្ងាត់ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីជូនសពអោយបានទៅកាន់សុកតិភព។

សូមប្រកបដោយវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ក្នុងការផុសរូបភាពនិងវីដេអូតាមបណ្ដាញសង្គម នានា សូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យដោយក្តីអនុគ្រោះ និងការគោរពអំពីគ្រួសារសព🙏។

សូមជម្រាបជូនថា៖ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ លោក ឈាង រ័ត្ន ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print