ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនយកមកសាកសួរ។
មន្ត្រីដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលកាលពីថ្ងៃទី១១ ខែតុលាម្សិលមិញនេះ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖
១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។
៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។
៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
៥-ឈ្មោះ ថា បញ្ញា ភេទប្រុស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
៦-ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
បច្ចុប្បន្ននៅព្រឹកថ្ងៃទី១២ ខែតុលានេះ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានាទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖សហការី