ល្បីថា, ម្ចាស់ផេកឈ្មោះ (សោមា-Soma Fine Jewelry) បោកប្រាស់ ទាំងប្រាក់ ទាំងគ្រឿងអលង្ការជាចិញ្ចៀន នៃចំណងដៃមង្គលការ របស់អតិថិជនថែមទៀត (មាន​វីដេអូ​)

ចែករំលែក៖

ភ្នំពេញ : ក្នុងសង្គមបច្ចុប្បន្ននេះ មិនសំដៅថា, ផេកល្បីៗ មានចេតនា រកស៊ី ប្រកួតប្រជែងពាណិជ្ជកម្ម ដោយភាពស្មោះត្រង់នោះទេ។ ក្នុងនោះក៏មានផេកល្បីៗ គេរកស៊ីដោយពិតប្រាកដ ផ្ដល់ទំនុកចិត្តដល់អតិថិជន រកស៊ីមានបាន អតិថិជនទុកចិត្ត មិនខាតបង់ ។ ដោយឡែកផេកខ្លះ កាន់តែល្បី កាន់តែបោក ដូចជាផេកឈ្មោះ (សោមា-Soma Fine Jewelry) ត្រូវបានអតិថិជនរបស់ខ្លួន អះអាងថាបោកប្រាស់យ៉ាងពិតប្រាកដ។ ក្នុងនោះ

អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម facebook TikTok បានបង្ហោះជាសារសម្លេងថា, សូមជម្រាបជូនបងប្អូនទាំងអស់គ្នា ផេក (SOMA) …(សោមាកំពុងបោកគេ) SCAM…ផេកនេះផេកល្បី ផ្សាយលក់គ្រឿងអលង្ការ ប៉ុន្តែកំពុងតែបោកគេ ,,ខ្ញុំបានទៅទិញគ្រឿងអលង្ការមួយ ២០០ដុល្លារ ទៅដល់ហាងតែម្ដង ហើយក៏មិនដឹងថាហាងគេកំពុងតែបោកទេ ដោយសន្យាថាមួយអាទិត្យបាន ក្រោយមកមួយអាទិត្យ បែរជាគាត់ថាក្រុមហ៊ុនរបស់គាត់បាន ក្ស័យធនដោយសារ គាត់បង់ខាត ថវិកា ! អ្នកលេង facebook និង TikTok បានលើកឡើងបន្តថា, ផេកខ្លួនឯងក្ស័យធន ប៉ុន្តែមិនបានបង្ហោះបញ្ជាក់ប្រាប់ថាក្ស័យធនទេ នៅតែបង្ហោះលក់ត្បូង លក់មាស លក់ពេជ្រធម្មតា ។ ដូច្នេះអ្នកទាំងអស់គ្នា ចូលទៅកម្មង់ក្នុងផេកហ្នឹង ពិតជាចាញ់បោកហើយ ! ដាក់លុយទៅ.. គឺអស់ម៉ង ! ហើយករណីនេះ មិនមែនកើតឡើងចំពោះតែគាត់ទេរងគ្រោះ គឺមានមនុស្សដ៏ច្រើនកំពុងរងគ្រោះ ។ ម្ចាស់ផេកខាងលើនេះ គាត់ឲ្យលិខិតទទួលសំណង ហើយយើងមិនមែនជាអ្នកច្បាប់ ក៏អាចគិតដឹងដែរថា , គ្រាន់តែចេញក្រដាសប៉ុណ្ណឹង គ្មានអ្នកស៊ីញ៉េ គ្មានសាក្សី គ្មានមុខអ្នកទទួល តើយកជាការបានឬអត់ ? សូម្បីតែខ្ញុំមិនមែនជាអ្នកច្បាប់ ។ ជាពិសេស ហេតុអ្វីក៏ខ្លួនហ៊ានទទួលសំណង ខណៈខ្លួនក្ស័យធន បើក្ស័យធនហើយ ហេតុអីលុយប៉ុណ្ណឹងមិនព្រមឲ្យគេវិញ ? គាត់បោកគេមុនខ្ញុំទៅទៀត ។ 

អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម facebook TikTok បានបង្ហោះជាសារសម្លេងអ្នកចាញ់បោកផេកនេះជាស្ត្រីម្នាក់ផងដែរថា, (ចែដោះស្រាយជាមួយវាចង់មួយអាទិត្យហើយ មិនមែនទើបតែឥឡូវទេ គឺតាំងពីថ្ងៃទី២៧ , ឈ្លោះជាមួយវារហូតមកដល់ឥឡូវ ទើបដឹងថាវាបោក ហើយចែបានឆាតទាក់ទងទៅវារហូត ចង់រយៈពេលមួយខែទៅហើយ ) ! ចង់បញ្ជាក់ថាស្ត្រីរូបនេះ គាត់ក៏ចេញបោកម្ចាស់ផេក (សោមា) អស់ជាង 2000 ដុល្លារ និយាយទៅគាត់យក គ្រឿងអលង្ការទៅកែទៅហាងនេះ ហើយបងស្រីម្នាក់ទៀតគាត់យកចិញ្ចៀនរបស់គាត់ ទៅសេរ៉េ ដោយចិញ្ចៀននេះគឺជា អនុស្សាវរីយ៍ថ្ងៃមង្គលការរបស់គាត់ មានតម្លៃ 5000 ដុល្លារជាង ។ ដូច្នេះសូមមានការប្រុងប្រយ័ត្នចំពោះហាងមួយនេះ គ្មានដំណោះស្រាយ គាត់កំពុងព្យាយាមនិយាយរកលេស ហើយខ្ញុំក៏ស្គាល់មុខម្ចាស់ហាង បើសិនជាមិនចង់ឲ្យពួកខ្ញុំបញ្ចេញទេ គឺមានដំណោះស្រាយឲ្យមក មានភ្ញៀវ រងគ្រោះ អស់ប្រាក់ច្រើនណាស់ ! ពីរបីរយ ប្រាំរយ ១ពាន់ ២ពាន់ដុល្លារ មិនមែនជាការស្រួលរោគទេ ។ ទំនុកចិត្តភ្ញៀវជារឿងសំខាន់មែនទែន មេត្តាសូមឱ្យម្ចាស់ផេកមានដំណោះស្រាយជូនភ្ញៀវ ជាពិសេសភ្ញៀវណាទៅក្រោយៗ ប្រយ័ត្នចាញ់បោកម្ចាស់ផេកខាងលើ ពីព្រោះផេករបស់គាត់ល្បី ប៉ុន្តែកំពុងតែក្ស័យធន ។ 

សូមជម្រាបជូនប្រិយមិត្តថា, ដែលដែលមានឈ្មោះថា, (សោមា-Soma Fine Jewelry) ហើយល្បីថាបោកគេ រហូតដល់មានគេបង្ហោះតាម facebook ព្រោងព្រាត តែងបង្ហោះយ៉ាងដូច្នេះថា : 

ម៉ូតពាក់ប្រចាំថ្ងៃ ✨⚜️🥰

✨ផ្លាក់ទីន ទឹក ៧.៥ ( 18K )

✨ពេជ្រទឹក D ( ទឹកភឺចាំងជាងគេ និងចរណៃស្អាត )

✨អាចអញ្ចើញដាក់ការកម្ម៉ង់លៃតាម Budget 🫶🏼

សូមអរគុណបងសម្លាញ់ ដែលតែងតែជឿជាក់លើទឹកដៃហាងសោមាប្អូន 🙏🏼❣️✨

📍Showroom BKK1: #246, St.63, Trasak Paem, BKK1 🙏🏻❤️🥰

070 254488 

098 483000

https://goo.gl/maps/WBjTCy2Q6B2ign8q9

#សោមា_សាមញ្ញតែមិនធម្មតា #somafinejewelry ។ 

ទីបំផុត ! ផេកល្បី ផ្សព្វផ្សាយលក់ត្បូង មាស ពេជ្រ និងកែច្នៃ ក្លាយជាមុខរបរ កើបលុយពីអតិថិជន រួចចុងក្រោយត្រូវបានអ្នកលេង facebook ដែលចាញ់បោកម្ចាស់ផេកខាងលើនេះ អះអាងថា, (សោមាកំពុងបោកគេ) ។ 

សូមរំលឹកថា , គ្រប់អតិថិជន បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ រាល់ការចំណាយប្រាក់ ទិញគ្រឿងអលង្ការ សម្ភារៈដែលមានតម្លៃ តាមរយៈលក់តាមផេក គួរចំណាយពេលសិក្សា ពីសាវតារ ប្រវត្តិ ឲ្យបានច្បាស់លាស់ ចៀសវាងការខាតបង់ថវិកា ពេលវេលា ការប្ដឹងផ្ដល់គ្នា ជាមួយភាពក្តៅក្រហាយនេះជាដើម។ 

ពាក់ព័ន្ធករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”  មិនអាចទាក់ទងសុំការបំភ្លឺបានទេពីម្ចាស់ផេកឈ្មោះ (សោមា-Soma Fine Jewelry) ដោយទូរសព្ទទាំងពីរខ្សែ 070 254488  , 098 483000 ខលមិនចូល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ។ ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រូងចាំការបំភ្លឺ បកស្រាយ ពីម្ចាស់ផេកខាងលើ គ្រប់ពេលវេលា បើមានហេតុផលសមរម្យ។ ពីព្រោះថា , ជនរងគ្រោះ ហ៊ានបង្ហោះបែបនេះ មានន័យថាពួកគាត់ បាត់បង់ក្តីសង្ឃឹមចំពោះសំណងនោះទៅហើយ ៕ 

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print