ភ្នំពេញ៖ សូមបេីកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ២៩នាក់ (ស្រី ០៧នាក់) និងមិនពាក់មួកសុវត្ថិភាព ២៣នាក់ (យប់ ១៤នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែតុលា បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០នាក់), របួសធ្ងន់ ២២នាក់(ស្រី ០៦នាក់), និងរបួសស្រាល ០៧នាក់ (ស្រី ០១នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២៥លើក (យប់ ១១លើក), ។
ក្នុងរួមមាន ៖ កត្តាល្បឿន ១៦លើក (ស្លាប់ ០៥នាក់), មិនគោរពសិទ្ធ ០១លើក ,មិនប្រកាន់ស្តាំ ០២លើក(ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក ,បត់គ្រោះថ្នាក់ ០១លើក,កត្តាយាន០២លើក និងភ្លើងសញ្ញា០១លើក(ស្លាប់ ០១នាក់) ៕ដោយ៖សហការី