ពាក្យគូដែលយើងធ្លាប់ប្រើពីសម័យមុនមកមានពីរប្រភេទ គឺគូគាប់ និងគូកម្ម

ចែករំលែក៖

ភ្នំពេញ៖ អ្នកលេង Facebook ម្នាក់បានបង្ហោះនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ៖ » គូគាប់ > និស្ស័យជាគូ រស់នៅយល់ចិត្ត និងចុះសម្រុងគ្នា ដោយក្តីអាណិត ស្រឡាញ់ ពិតប្រាកដ រហូតដល់ថ្ងៃស្លាប់រៀងខ្លួន។

» គូកម្ម > កម្មនិស្ស័យរស់នៅជាគូ គិតថាគូគាប់ តែរយៈពេលរស់នៅជាមួយគ្នា មិនយល់ចិត្ត និងចុះសម្រុងគ្នា ខ្វែងគំនិតគ្នា អស់ក្តីស្រឡាញ់ នាំឲ្យលែងលះគ្នា បន្សល់តែភាពឈឺចាប់ ឬ ការស្លាប់ព្រាត់ប្រាស់ របស់ភាគីណាមួយ ។

តែបច្ចុប្បន្ននេះ សង្គមយើងបានឆ្លុះបញ្ចាំងឲ្យឃើញនូវបរិបថថ្មីថា ពាក្យគូ មិនមែនមានតែពីរទេ គឺមានបន្ថែមមួយទៀត គឺ គូសម្តែង ។

» គូសម្តែង > គឺគូបន្ទាប់ពីរស់នៅជាមួយគ្នាហើយ ក៏មិនមែនជាគូគាប់ ក៏មិនមែនគូកម្ម ដោយគូគាប់សម្តែងធ្វើជាគូកម្ម ឯគូកម្មសម្តែងធ្វើជាគូគាប់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននៃគូនីមួយៗ អាចដើម្បីទ្រព្យសម្បត្តិ អាចដើម្បីកិត្តិយស កេរ្តិ៍ឈ្មោះ យសសក្តិ ឬកូនជាដើម ។

ដូចនេះការវិវត្តនៃសង្គម នឹងនាំឲ្យយើងឃើញថា ទំនាក់ទំនងជាគូ នឹងប្រែប្រួល ហើយលេចចេញនូវរឿងស្មានមិនដល់នានា ដែលយើងនឹងជួបប្រទះ និងត្រូវរៀនសូត្រ ដើម្បីទទួលយកនូវការវិវត្តនេះតាមបរិបថក្នុងសង្គមសម័យថ្មីនេះ ។

ម្ចាស់អាខោនឈ្មោះ «លី រដ្ឋា» បានបង្ហោះបែបនេះ បន្ទាប់ពីលោក មាស រិទ្ធី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកអធិប្បាយព័ត៌មាន ស្ថានីយទូរទស្សន៍ ហង្សមាស បានបង្ហោះហើយសរសេរថា ៖ ក្មួយស្លាប់ក្មួយផុតទុក្ខតែអ្នកមានទុក្ខ​គឺអ្នកនៅរស់.. ពេលខ្លះអ្នកសម្តែងអត់ត្រូវរឿងធ្វើឲ្យមហាជនរិះគន់ថែម.​ត្រង់ថាបើល្អូកល្អឺនគ្នាយ៉ាងនេះម្តេចបែកគ្នា..? ខ្ញុំយល់ថាបើបានជាកើតឡើងហើយត្រូវដោះរឿងតាមលំនាំរឿងដែលកើតថ្មីមិនបាច់យករឿងល្អូកល្អឺនកាលពីអតីត:កាលមករំលេចទេព្រោះអនុស្សាវរីចាស់វាមិនស៊ីជាមួយរឿងថ្មីនេះទេ..ហើយរឿងថ្មីគឺរឿងចែកផ្លូវគ្នា,​ មហាជនអ្នកស្តាប់អ្នកតាមដានគេយល់ណាស់..តែត្រូវធ្វីអ្វីឲ្យសមគេជឿផង… កុំព្យាយាមរុញដាក់គ្នាព្រោះរឿងប្តីប្រពន្ធអ្នកដទៃមិនដឹងស៊ីជំរៅទេ.. តែក្មួយខ្ញុំក្រោយពេលស្លាប់បន្សល់ទុកជាប់ខ្លួនមានតែរថ​យន្ត​Luxus1គ្រឿងវ៉ាលីខោអាវមួយដែលមានអាវ៣,​ខោខាវប៊យ៤,​លីអូ៤​ស្រោមជើង៣គូរប៉ុណ្ណោះ..,៕

...


ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print