ខេត្តកោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចនៅក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនល្មោភកាមម្នាក់ ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់នារីរងគ្រោះ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ហឿង វណ្ណៈភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ពីបទ រំលោសេពសន្ថវៈ(បានសម្រេចមួយលើក)។ ចំណែកជនរងគ្រោះឈ្មោះស.ធ.វ.ស.ន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិ០១ សង្កាត់ស្មាច់មានជ័យ។
មន្រ្តីដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យរូបនេះ ជនរងគ្រោះឈ្មោះស.ធ.វ.ស.ន ភេទស្រី អាយុ៣០ឆ្នាំ បានទទួលពាក្យបណ្ដឹងប្ដឹងឈ្មោះ ហឿង វណ្ណៈភេទប្រុស អាយុ៣៥ឆ្នាំ ពីបទរំលោភសេពសន្ធវះ បានសម្រេចនៅចំណុចផ្លូវ២៩៧(ចំការខ្នុរ)ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ ភ្លាមនោះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ចុះស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្ទះចាំចំការ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃដដែល។
ចំណែកវត្ថុតាង៖ ម៉ូតូ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈ មុនត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី