ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ សូមបេីកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលាម្សិលមិញនេះ បណ្តាលឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ៣១នាក់ (ស្រី ០៨នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១៨នាក់) ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ ១៥នាក់ (ស្រី ០៤នាក់), និងរបួសស្រាល ១៦នាក់ (ស្រី ០៤នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក (យប់ ១៦លើក) រួមមាន ៖ កត្តាល្បឿន ៩លើក (ស្លាប់ ០៤នាក់), មិនគោរពសិទ្ធិ ០២លើក ,មិនប្រកាន់ស្តាំ ០៤លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក (ស្លាប់ ០១នាក់)។
ដោយឡែកលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ ខែតុលាម្សិលមិញនេះដែរ រកឃើញយានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែងចំនួនគោលដៅសរុប ០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៥គ្រឿង រថយន្តតូច ០៨គ្រឿង និងម៉ូតូ ០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២គ្រឿង (១៤ករណី) រថយន្តតូច ០៨គ្រឿង (១០ករណី) និងម៉ូតូចំនួន ០៤គ្រឿង (០៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ដោយ៖សហការី