សិស្សវិទ្យាល័យ Lycee Gambetta នៅភាគខាងជើងប្រទេសបារាំងកាលពីម្សិលមិញត្រូវជម្លៀសចេញដោយសារការជូនដំណឹងអំពីគ្រាប់បែក។ សាលានេះក៏ជាកន្លែងនៃការវាយប្រហារដោយកាំបិតកាលពីចុងសប្តាហ៍មុនដែលបណ្តាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់។
បន្ទាប់ពីការសម្រេចចិត្តជម្លៀសចេញ ប៉ូលិសបារាំងបានបញ្ជូនក្រុមបោសសម្អាតមីនភ្លាមៗទៅកាន់កន្លែងកើតហេតុ ។ ទោះបីជាវិទ្យាល័យ Lycee Gambetta បានសម្រេចចិត្តអនុញ្ញាតឱ្យសិស្សឈប់រៀននៅថ្ងៃទី 16 ខែតុលាក៏ដោយ ក៏សាលានៅតែបើកសម្រាប់គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្ស ដើម្បីឧទ្ទិសកុសលដល់គ្រូ Dominique Bernard ដែលបានស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី 13 ខែតុលា។
ហេតុការណ៍នេះបានជំរុញឱ្យរដ្ឋាភិបាលបារាំងចេញកម្រិតប្រកាសអាសន្នសុវត្ថិភាពខ្ពស់បំផុតនៅទូទាំងប្រទេស។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់ពង្រាយទាហានចំនួន 7,000 នាក់ ដើម្បីបង្កើនសន្តិសុខ ជាពិសេសនៅកន្លែងដែលមានភាពរសើប ដូចជាស្ថានីយរថភ្លើង អាកាសយានដ្ឋាន សាលារៀន និងទីតាំងសាធារណៈ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថា ជនសង្ស័យដែលធ្វើការវាយប្រហារនេះ មានអាយុប្រហែល 20 ឆ្នាំ គឺជាសិស្សនៅសាលា Lycee Gambetta ហើយស្ថិតក្នុងបញ្ជីតាមដាន ដោយសារមានមនោគមវិជ្ជាជ្រុលនិយម៕ ដោយធីរីណា
រូបថត:quochoitv.vn