ខេត្តកណ្ដាល: ជនសង្ស័យ២នាក់ ម្នាក់ជាមុខសញ្ញាចាប់តាមដីកា ជិះម៉ូតូដឹកគ្នា ខណៈដែលសមត្ថកិច្ចចុះបង្ក្រាបចាប់ខ្លួនជនត្រូវចោទក៏បានយកខ្វាងកាប់ទៅលើសមត្ថកិច្ច បណ្ដាលឱ្យត្រូវជើងរងរបួសធ្ងន់ ។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៤០នាទីនៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណា ដារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។របួសមុតកែងជើងខាងឆ្វេង(ធ្ងន់)។ ចំណែកជនសង្ស័យមានចំនួន០២នាក់៖
១.ឈ្មោះ ប៉ូច រ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២.ឈ្មោះ រុន រត្ន័ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមានខ្វាងដងឫស្សីចំនួន០១។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្អាងភ្នំ.ព្រែកគយ.ទឹកវិល និងកម្លាំងប្រជាការពារ បានធ្វើការព័ទ្ធចាប់មុខសញ្ញាមានដីកាចាប់ខ្លួនឈ្មោះប៉ូច រ៉ាន់ (មុខសញ្ញាលួចយ៉ាងសកម្ម)។ពេលនោះកម្លាំងយើងឃាត់ជនសង្សយ័ឈ្មោះរុន រត្ន័ អ្នកជិះម៉ូតូឌុបឈ្មោះ ប៉ូច រ៉ាន់ មានកាន់ខ្វាងឱ្យឈប់ ស្រាប់តែឈ្មោះប៉ូច រ៉ាន់កាប់មកលើសមត្ថកិច្ចយើងបណ្ដាលឱ្យត្រូវចំកែងជើងខាងឆ្វេងរបួសធ្ងន់។ ចំណែកឈ្មោះរុន រត្ន័ បានយកដើមអំពៅវាយតដៃមកលើសមត្ថកិច្ចយើង។
សូមបញ្ជាក់ថា ជនសង្សយ័ឈ្មោះ ប៉ូច រ៉ាន់ ត្រូវប្រជាពលរដ្ឋខឹងសម្បាបានវាយមួយដៃមួយជើងម្នាក់បណ្ដាលឱ្យទ្រមខ្លួន។ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ