ខេត្តកំពង់ធំទទួលបានភ្លៀវទេសចរណ៍ចំនួន៤,៥៣៣៦នាក់ មកលេងកំសាន្តរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គេសង្កេតឃើញមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បញ្ជាក់ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចន្លោះថ្ងៃទី១៣-១៥ ខេត្តកំពង់ធំមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងប្រជាពលរដ្ឋចូលរួមនៅតាមបណ្តាវត្តអារ៉ាមនានាសរុបចំនួន ៤៥,៣៦៦នាក់។ ក្នុងនោះភ្ញៀវជាតិ ចំនួន ៤៥,២០៨ នាក់ និងភ្ញៀវបរទេស ចំនួន ១៥៨នាក់។

ក្នុងនោះលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បន្តទៀតថា នៅតាមបណ្តារមណីយដ្ឋានដែលបានដំណើរការទទួលភ្ញៀវទេសចរបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋាន ព្រមទាំងផ្សព្វផ្សាយអប់រំណែនាំវិធានការនានារបស់ក្រសួង និងវិធានការ ៣ការពារ ៣កុំ។

គួរបញ្ជាក់ផងដែរ ភូមិសាស្រ្តខេត្តកំពង់ធំប្រជុំទៅដោយតំបន់រមណីយដ្ឋានទេសចរណ៍សំបូរបែបដូចជា៖ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ, ប្រាសាទបុរាណគុហនគរ ស្ថិតក្នុងស្រុកតាំងគោក, រមណីយដ្ឋានភ្នំសន្ទុក ស្ថិតក្នុងស្រុកសន្ទុក,ទំនប់ទឹក៣០កញ្ញា ស្ថិតក្នុងស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ ,រមណីយដ្ឋានបឹងសំរឹទ្ធ ស្ថិតក្នុងស្រុកបារាយណ៍, រមណីដ្ឋានអូរមាន ក្នុងទឹកដីស្រុកសណ្តាន់, និងរមណីដ្ឋានស្ទឹងព្រៃប្រស់ ក្នុងទឹកដីស្រុកកំពង់ស្វាយ។ល។

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print