រដ្ឋបាលរាជធានីភ្នំពេញ បើកវេទិការសាធារណៈឱ្យពលរដ្ឋសំណូមពរ ធ្វើការអភិវឌ្ឍ មូលដ្ឋានខ្លួនឱ្យរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ រាល់សំណើរ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ជាង១០ សំណើរនិងសំណូមពរ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅថ្ងៃអង្គារ៣កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅសាក លវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ
ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានី តំណាងអោយ ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
លោកហួត ហៃ បានបញ្ជាក់ថា វេទិកានេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើងដោយផ្ទាល់មាត់ចំនួន១១នាក់ស្មើ និង១៤បញ្ហានិងសំណើរជាលាយលក្ខណ៍អក្សរចំនួន១៩បញ្ហា ហើយរាល់សំណើរនិងសំណូមទាំងនោះរួមមាន៖ ការសូមឱ្យ អាជ្ញាធរជួយ កាត់ខ្សែភ្លើងធ្លាក់ ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងស្តុបថ្មី ដាក់ស្លាកសញ្ញាហាមចតនៅមុខសាលា ដាក់ភ្លើងបំភ្លឺសាធារណៈ ការសូមកាត់លះមែកឈើ ការដឹកជញ្ជូនសំរាមចេញពីទីអារាមវត្តទាន់ម៉ោងពេល និងស្នើសូមប្រមូលជនអាណាថាផងដែរ។
លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើរនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ជាង១០សំណើរ និងសំណូមពរ នៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុ ង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើស លប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយចំពោះ សំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងឱ្យក្រុមការងារចុះទៅសិក្សារួចទើប ស្នើសុំគោលការសម្រេចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។
លោក ហួត ហៃ ក៏បានស្នើរសុំឱ្យ បងប្អូនប្រជាពលរដ្ឋ ដែលមិនបានបង់ថ្លៃសំរាម សូមរួស រាន់មកបង់ថ្លៃសំរាម ដើម្បីឱ្យ រាជធានីភ្នំពេញយើងមានបរិស្ថានល្អ សមជាជាទីក្រុងដែលជា បេះដូងនៃប្រទេស។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើតឱ្យ មានវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នេះឡើង គឺដើម្បីឱ្យ អាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យ អាជ្ញាធរ
បានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។
លោក ម៉ប់ សារិន បានបន្តថា អ្វីដែលជាសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនជាបណ្តើរៗហើយ ហើយអ្វីដែលនៅសេសសល់ យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំ
រំកិល របស់ខណ្ឌអស់ហើយដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print