កម្លាំងទាហានជើងទឹកចិននិងជប៉ុន ប្រឈមមុខដាក់គ្នាក្បែរទីប្រជុំកោះមានវិវាទ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃអង្គារនេះ នាវាកងឆ្មាំសមុទ្ររបស់ចិននិងជប៉ុនបានប្រឈមមុខដាក់គ្នានៅក្នុងដែនទឹកក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទនៅឯតំបន់សមុទ្រចិនខាងកើត។

ខាងទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានបណ្តេញនាវាជប៉ុនមួយចំនួនដែលបំពានចូលក្នុងដែនទឹករបស់ចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្បែរទីប្រជុំកោះ ដែលចិនហៅថា Daioyu ហើយបានទទូចឱ្យខាងជប៉ុនបញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់នៅក្នុងតំបន់នោះ។ រីឯខាងទីក្រុងតូក្យូវិញបាននិយាយថា កងឆ្មាំសមុទ្ររបស់ខ្លួនបានបណ្តេញនាវាឆ្មាំសមុទ្រចិន ២គ្រឿង ឱ្យចាកចេញពីដែនទឹកនៅក្បែរទីប្រជុំកោះនោះ ហើយបានទប់ស្កាត់នាវាចិនទាំងពីរ២គ្រឿងកុំឱ្យសំដៅមករកក្រុមទូកនេសាទជប៉ុន។
ទីប្រជុំកោះវិវាទខាងលើ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលហៅវាថា Senkaku។ ទីប្រជុំកោះដែលមិនមានមនុស្សរស់នៅនោះ គឺជាបញ្ហាដ៏សំខាន់មួយជាយូរមកហើយ នៅក្នុងចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរ៕ ដោយធីរីណា

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print