ភ្នំពេញ: យុវជនម្នាក់រួមដំណើរនិងងយុវជនម្នាក់ទៀតបើករថយន្តtoyota priusមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករថយន្តforde ranger ពីក្រោយឈប់ចាំភ្លើងស្តុបពេញទំហឹងបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ៤៥ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបស្ពានអាកាស៧ មករា តាមបណ្តោយផ្លូវ ២៧១ ស្និតក្នុងសង្កាត់ទីកល្អក់ទី១ ខណ្ឌទួលគោក រាជធានីពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត ford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-4207បើកបរ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿនឈប់ ចាំភ្លើងស្តុប ខណៈនោះស្រាប់តែមានរថយន្តtoyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BS-8318បើកបរដោយយុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀតធ្វើដំណើរមកពីក្រោយមិនប្រយ័ត្នជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីទាំងពីរបានសូមធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ដោយ៖សុខាសែនជ័យ