ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា អឺរ៉ុបកំពុងមើលឃើញពីការកើនឡើងនៃ “អំពើភេរវកម្មអុីស្លាម” ហើយប្រទេសទាំងអស់ត្រូវបានគំរាមកំហែង។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារភ្លាមៗបន្ទាប់ពីការសម្លាប់គ្រូបង្រៀននៅប្រទេសបារាំង និងអ្នកគាំទ្របាល់ទាត់ស៊ុយអែតពីរនាក់ត្រូវបានសម្លាប់។
លោក Macron បាននិយាយមួយថ្ងៃបន្ទាប់ពីអ្នកវាយប្រហារអាយុ 45 ឆ្នាំដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាសមាជិកនៃក្រុមរដ្ឋអុីស្លាម(IS) បានបាញ់សម្លាប់អ្នកគាំទ្របាល់ទាត់ស៊ុយអែតពីរនាក់នៅពេលពួកគេទៅប្រទេសបែលហ្ស៊ិកដើម្បីលើកទឹកចិត្តក្រុមម្ចាស់ផ្ទះនៅប្រទេសបែលហ្សិក វគ្គជម្រុះ EURO 2024។ មនុស្សម្នាក់នេះក្រោយមកត្រូវបានសម្លាប់ដោយប៉ូលីសបែលហ្ស៊ិក។
នៅទីក្រុងប៉ារីស រដ្ឋអាជ្ញាប្រឆាំងភេរវនិយមបារាំងបាននិយាយកាលពីថ្ងៃអង្គារថា បុរសអាយុ 20 ឆ្នាំម្នាក់ដែលបានចាក់គ្រូបង្រៀនម្នាក់រហូតដល់ស្លាប់និងរបួសបីនាក់ទៀតនៅទីក្រុងអារ៉ាសភាគខាងជើងកាលពីថ្ងៃទី 13 ខែតុលា បានប្រព្រឹត្តិដោយស្មោះស្ម័គ្រនឹងរដ្ឋអុីស្លាម។
លោក Macron បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអាល់បានី Edi Rama ក្នុងទីក្រុង Tirana ថា “យើងបានឃើញវាម្តងទៀតកាលពីម្សិលមិញនៅទីក្រុងព្រុចសែល” ។ បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់សុទ្ធតែងាយរងគ្រោះ ហើយវាពិតជាមានការកើតឡើងវិញនៃអំពើភេរវកម្មអុីស្លាម”។
ប្រធានាធិបតីបារាំងបាននិយាយថា៖ «យើងសូមបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់យើងជាមួយនឹងមិត្តភក្តិបែលហ្ស៊ិករបស់យើង។ លោកបានបន្ថែមថា ក្នុងប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ លោកអាចនឹងទៅបំពេញទស្សនកិច្ចនៅអុីស្រាអែល ដែលកំពុងមានសង្រ្គាមជាមួយក្រុមអុីស្លាមហាម៉ាស៕
រូបថត:Reuters