ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី «កម្មវិធីអ៊ីនធឺណិតតាមសាលារៀន» រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។
...
តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំនេះក្រុមហ៊ុនមិត្តហ្វូននឹងផ្ដល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយមិនគិតកម្រៃសាលារៀនសាធារណៈ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិនិងក្រោមជាតិនៅទូទាំងប្រទេស៕
ដោយ៖ សីលា
...