ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់ល្អប្រសើរ​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ លោក​ កើត​ រិទ្ធ​ បានដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន៣

ចែករំលែក៖

ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់ល្អប្រសើរ​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ លោក​ កើត​ រិទ្ធ​ បានដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន៣រួមមាន​ ១-យុទ្ធនាការដោះស្រាយក្រៅប្រពន្ធតុលា​ការ​ និងផ្សះផ្សារវិវាទ,​២-យុទ្ធនាការជម្រុញ​ និងពន្លឿន​ ដោះស្រាយសំណុំរឿងនៅតុលាការឱ្យបានឆាប់,​៣-​ យុទ្ធនាការត្រួត​ និងដោះស្រាយភាពមិនប្រក្រតី​ នៅតាមតុលា​ ដើម្បីលើកកម្ពស់​ សុច្ចរិកភាព​ តម្លាភាព​ គុណភាព​ និងយុត្តិធម៌​ ជាពិសេសជំនឿទុកចិត្តលើការអនុវត្តច្បាប់របស់ប្រព័ន្ធតុលាការ​ ពីសំណាក់មន្រ្តីអនុវត្តច្បាប់​ និងពីសំណាក់តុលាការ។ 

នេះបើតាមការប្រសាសន៍លើកឡើងរបស់លោក​ កើត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីកក្រសួងយុត្តិធម៌​ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាស​ចូលកាន់មុខតំណែង​ លោក​ សេង​ លាង​ ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ​ ជំនួសលោក​ ងួន​ ណារ៉ា​ ដែលត្រូវទៅបំពេញភារកិច្ចថ្មី​ ជាប្រធានសាលាដំបូង​ រាជធានីភ្នំពេញ។ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៣​ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

លោក​ កើត​ រិទ្ធ​ បន្តថា​ យុទ្ធនាការទាំង៣​ គឺជាទិសដៅដ៏មុតស្រុចដែលក្រសួងត្រូវអនុវត្ត​ ហើយដើម្បីចូលរួមអនុវត្តធានាបានជោគជ័យ ទី១-ត្រូវ​មានយល់ទាំងអស់គ្នា​ ឯកភាពលើទស្សន​ និងកិច្ចការងារដែលយើងត្រូវធ្វើ,​ ២-ត្រូវមានឯកភាពគ្នាផ្ទៃក្នុង​ ក្នុងចំណោមន្ត្រីអនុវត្តច្បាប់​ ដើម្បីបោះជំហានរកភាពជោគជ័យ។ យុទ្ធនាការទាំង៣នេះ​ គឺជាកិច្ចការកែទម្រងរបស់ប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជាយើង​ គឺជាកិច្ចការកែទម្រងប្រព័ន្ធយុត្តិធម៌។ 

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បញ្ជាក់ថា​ “​ បើយើងយកយុទ្ធនាការទាំង៣នេះមកមើល​យើ​ងនឹងឃើញ​ សសរស្ដម្ភ​ សម្រាប់កែទម្រងវិស័យយុត្តិធម៌​ ដោយផ្តោសលើ សសរស្តម្ភធំចំនួន២​ ទី១-ដៃម្ខាងការខិតខំដាក់ចេញនូវវិធានការ​ ដើម្បីកែលម្អប្រព័ន្ធតុលាការឱ្យបានកាន់តែល្អប្រសើរ​,​ ទី២​ ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print