យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជា​មួយស្រស់​ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ÷ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយ​តម្លៃ​ខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធាន​បទ​« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជា​ពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅ​ដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយ​បញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នា​ពេល​ដ៏ខ្លីខាងមុខនេះ។

ជាក់ស្តែង នាពេលនេះ ក្រោមការផ្តួចផ្តើមរបស់បណ្ឌិតរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់បន្ថយ​ការប្រើ​ប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថាន សិក្សាចំណេះទូទៅ គ្រាន់តែ១ថ្ងៃ គឺថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន 9,243នាក់ (ស្រី 4,608នាក់) មកពីសាលាចំនួន១៧ នៅរាជធានភ្នំពេញ បាន​ចូល​រួមប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

យោងតាមរបាយការណ៍បន្ថែមពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយ​មាន​ការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរ​មូល​ដ្ឋាន បានរៀបចំ បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បានចំនួន 146 សាលា​រៀន (ស្មើ148 លើក) ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុ​សិស្ស​ចូលរួមប្តេជ្ញាចិត្ត «ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ» សរុបចំនួន 92,015នាក់ (ស្រី 47,261នាក់)។

...

សូមបញ្ជាក់ថា ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជា​ពិសេស​សំណល់ប្លាស្ទិក ដែលយើងទាំងអស់គ្នាត្រូវ​ផ្តោត​ការ​យក​ចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ ក្រសួងបរិស្ថាន ពិតជា​មាន​សុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិន​ប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិន​ប្រើ​ប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និង ភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print