ខេត្តព្រះវិហារ : បន្ទាប់ពី facebook មួយឈ្មោះថា ,( Chham Chhany ) ដែលគេដឹងថា, ពួកជ្រុលនិយម កូនអុក ចលនាប្រឆាំង របស់ ជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្ស៊ី បានបង្ហោះថា , “អាជ្ញាធរខេត្តព្រះវិហារ
ព្រមានចាត់ការតាមច្បាប់ បើពលរដ្ឋណាហ៊ានថតផ្លូវខូច ហើយផុសតាមបណ្តាញសង្គម” ។
សូមបញ្ជាក់ថា, ការបង្ហោះតាម facebook របស់ ,( Chham Chhany ) គេមានចេតនាទុច្ចរិត បំប៉ោង បំភ្លៃ បំផ្លើស បំផ្លាញ អ្វីដែលអាជ្ញាធរ រាជរដ្ឋាភិបាលបានខិតខំកសាង សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ប្រទេសជាតិ ។ ពួកគេព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ដូច្នេះហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានលើកឡើងថា, (នៅកម្ពុជា គ្មានច្បាប់ណា ហាមឃាត់ការថតរូបផ្លូវទេ)។
រដ្ឋបាលខេត្តព្រះវិហារ សូមច្រានចោលទាំងស្រុង នៃការបង្ហោះព័ត៌មានក្លែងក្លាយនេះ។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្ហោះលើកហ្វេសប៊ុកយ៉ាងដូច្នេះថា, “មនុស្សមួយចំនួន(ភាគតិចទេ)ឥឡូវឡប់់អស់ហើយ និយាយលែងដឹងខុសត្រូវ ក៏ដើម្បីផលប្រយោជន៍ខ្លួនឯង” ។
សូមជម្រាបជូនថា, មេត្តាបងប្អូនប្រជាពលរដ្ឋ កុំជឿទៅលើការបង្ហោះព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងបំផ្លាញជាតិទាំងនេះ។ ពួកគេគ្មានឧត្តមគតិ មនសិការ គិតគូរស្រឡាញ់ប្រជាពលរដ្ឋ ប្រទេសជាតិនោះឡើយ។ ក្លាយជាក្រុមកញ្ជះឲ្យបរទេស ដែលមិនបានបើកភ្នែកមើល ពីអ្វីដែលកម្ពុជាមានបច្ចុប្បន្ន គឺសន្តិភាព អភិវឌ្ឍន៍ រីកចម្រើន នោះឡើយ ៕
ដោយ : សហការី