ការប្រកួតនៅក្របខ័ណ្ឌអង់គ្លេស Championship កាលពីថ្ងៃសុក្ររវាងក្រុម Rotherham និងក្រុម Ipswich ត្រូវបានពន្យារពេលបន្ទាប់ពីតំបន់ Storm Babet មានការជន់លិចបណ្តាលឱ្យមានទឹកជំនន់នៅកីឡដ្ឋាននេះ។ ទន្លេ River Don ដែលនៅជាប់នឹងកីឡដ្ឋាន New York បានបាក់ច្រាំងកាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ក្លិប Rotherham បានប្រកាសថា ទីលានប្រកួតនៅតែអាចលេងបាន ប៉ុន្តែពួកគេនៅតែគ្មានជម្រើស ក្រៅពីការពន្យារពេលការប្រកួតនោះទេ។ ការសម្រេចចិត្តដើម្បីបិទប្រកួតត្រូវបានប្រកាសមុនពេលការប្រកួត៣ម៉ោងត្រូវបានកំណត់ពេលចាប់ផ្តើម។
ក្លិបប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ពួកយើងពិតជាមានការខកចិត្តចំពោះអ្នកគាំទ្រដោយសារតែការចូលរួម។បន្ទាប់ពី River Don បានបាក់ច្រាំងទន្លេ ការពិភាក្សាជាបន្ទាន់រវាងអ្នកតំណាងមកពីក្រុមប្រឹក្សាសុវត្ថិភាព/ក្រុមប្រឹក្សាក្រុងRotherham Metropolitan Borough ប៉ូលីស South Yorkshire និងបុគ្គលិកសុវត្ថិភាពក្លិប និង EFL ត្រូវបានធ្វើឡើងដោយមានការសន្និដ្ឋានដោយគិតពីលក្ខខណ្ឌអាកាសធាតុ និងឥទ្ធិពលជាបន្តបន្ទាប់របស់ពួកគេទៅលើតំបន់ជុំវិញដែលការពារការគ្រោះថ្នាក់ដល់អ្នកគាំទ្រ”។
សេចក្តីថ្លែងការណ៍បានបន្តថា “នេះគួបផ្សំនឹងជំនន់ទឹកភ្លៀងបន្តបន្ទាប់ បណ្តាលឲ្យទឹកជន់លិច ហើយផ្លូវដុនត្រូវបានបិទជាសាធារណៈបានធ្វើឲ្យអាជ្ញាធរមិនមានជម្រើសអ្វីក្រៅពីផ្អាកការប្រកួត។ ពេញមួយថ្ងៃ ទីលានប្រកួតនៅតែអាចលេងបាន ប៉ុន្តែជាមួយនឹងសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលចូលរួមការប្រកួតនៅកម្ពស់នៃអាទិភាពរបស់យើង ការសម្រេចចិត្តដ៏លំបាកក្នុងការពន្យារពេលការប្រកួតត្រូវបានធ្វើឡើង“។
ក្រុម Ipswich ចំណាត់ថ្នាក់លេខ២នឹងឡើងលើតារាងជាមួយនឹងជ័យជម្នះលើក្រុម Millers ដែលស្ថិតនៅបាតតារាង។ នេះគឺជាការប្រកួត EFL លើកដំបូងដែលត្រូវបានលុបចោលនៅចុងសប្តាហ៍នេះ ដោយសារលទ្ធផលនៃ Storm Babet ប៉ុន្តែការប្រកួតចំនួន៦នៅស្កុតឡែនត្រូវបានពន្យារពេលរួចហើយ។
មនុស្ស៣នាក់បានស្លាប់ ខណៈពេលដែលផ្ទះត្រូវបានជន់លិច សាលារៀនត្រូវបានបិទ ហើយផ្លូវហាយវេ និងផ្លូវរថភ្លើងបានលិចទឹកខណៈដែលព្យុះបានវាយប្រហារចក្រភពអង់គ្លេស។ ការ ព្រមាន អំពី ភ្លៀង ធ្លាក់ ខ្លាំង ជា បន្តបន្ទាប់ មាន រហូត ដល់ ម៉ោង៦ព្រឹកនៅថ្ងៃ សៅរ៍នេះ នៅ South Yorkshire។ ការិយាល័យ ឧតុនិយម បាន បន្ត ថា ភ្លៀង ធ្លាក់ ដល់ ទៅ៦០មិល្លីម៉ែត្រ ទំនង ជា មានសក្ដានុពល ដល់ ទៅ១២០មិលី្លម៉ែត្រ នៅ លើ ដី ខ្ពស់ ជាង ៕ (រូបភាព ៖ BBC Sport)