ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពបន្ទាប់ពីប្រទះ ឃើញដេកស្លាប់នៅត្រង់ចំណុចបន្ទប់ទឹកខាងក្រោមផ្ទះរបស់ខ្លនឯង
និងមានកាំបិតហូឈាមជោគដី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២៣
នៅចំណុចភូមិចំណតត្រាចឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ ដួង រ៉ា អាយុ៥១ឆ្នាំ ជាសមាជិក ក្រុមប្រឹក្សាឃុំ រស់នៅភូមិឃុំខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះអ៊ុក ណារី (ត្រូវជាប្រពន្ធសាកសព)បានប្រាប់ថា
ប្តីរបស់គាត់មានជំងឺបនរចាំកាយ ឈឺយូឆ្នាំមកហើយ ដោយសារ មានទឹកនោមប្រៃនិង លើសឈាម។
ប្រភពបន្តថា ក្រោយពីទទួយលពត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញខេត្តបាន សហការជាមួយកំលាំងជំនាញស្រុកនិងគ្រូពេទ្យមណ្ឌលសុខភាពបុសមនបានពិនិត្យសាកសពដោយ សន្និដ្ឋានថាពិតជាស្លាប់ដោយសារធ្វើអត្តឃាតអារកខ្លួនឯងប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ដោយ៖សុថាន