នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានណែនាំនិងបទបញ្ជាឱ្យកម្លាំង​ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងប្រតិបត្តិការនោះ​ សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក កម្លាំង​ជំនាញ​ បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួន។

...

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ ក៏បាន​ណែនាំ​ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​ ជាពិសេស​នៅពេលលោកអ្នក​បេីកបរម៉ូតូ​ ត្រូវ​ពាក់មួក​សុវត្ថិភាព​ និង​បេីកបររថយន្ត​ ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ ហេីយ​មិនត្រូវពិសារ​គ្រឿងស្រវឹង​ពេលអ្នកកំពុងបេីកបរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print