ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់តែមិនបានសម្រេចធ្វើឱ្យជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹក ពូកធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យម្នាក់បាក់ជើង និងម្នាក់ទៀតរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវពលរដ្ឋស្វាគមន៍ម្នាក់ មួយដៃមួយជើងហើមពេញផ្ទៃមុខ រួចទើបប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ទល់មុខបុរីញ៉ូថោន អូដឹម ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅ ភូមិ ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ។ ទី២- ឈ្មោះ សៀវ សា រុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រង របួសស្រាល ។ ចំណែកជនរងគ្រោះវិញ មានឈ្មោះ ផាត់ សារ័ត្ន ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ និងមានស្រុកកំណើតនៅស្រុក ព្រះស្តេច ខេត្តព្រៃវែង ។
បើតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូប គាត់និងប្តីរួមទាំងកូនស្រីម្នាក់ទៀតបាន នាំគ្នាជិះម៉ូតូ ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅពាក់ ផ្លា ក លេខ ភ្នំពេញ 1JR-0399 ជិះ ឌុប គ្នា ៣ នាក់ តាម បណ្តោយ ផ្លូវជាតិ លេខ ៤ ក្នុង ទិស ដៅ ពី កើត ទៅ លិច ។ ខណៈ ពេល ជិះ មក ដល់ ចំណុច កើតហេតុ ក្បែរផ្លូវ រថយន្ត ភ្លើង ជាប់ នឹង បុរី ញូ ថោ ន អូ ដឹ ម ស្រាប់តែ លេចមុខ ជនសង្ស័យ មាន គ្នា ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ ពាក់ ផ្លា ក លេខ ភ្នំពេញ 1JB-6024 ធ្វើ ដំណើរ មក ពីក្រោយ ស្រប ទិស គ្នា ពី កើត ទៅ លិច ក្នុង ល្បឿន លឿន ។
ស្ត្រី រង គ្រោះ បាន ប្រាប់ ឲ្យ ដឹង បន្ត ថា « ខណៈ ពេល ជិះ មក ដល់ ចំណុច កើតហេតុ ក្បែរផ្លូវ រថភ្លើង ជនសង្ស័យ ទាំង ២ នាក់ នោះ ក៏ បង្អង់ ល្បឿន ម៉ូតូ រួច ជិះ ទៅ ជិត រូប គាត់ ( ស្ត្រី រង គ្រោះ ) ពេល នោះ ជនសង្ស័យ ក៏ លូកដៃ ទៅ ឆ ក់ យក ទូរស័ព្ទ មួយ គ្រឿង នៅ ក្នុង ហោ ប៉ាវ របស់ គាត់តែ មិន បាន សម្រេច ដោយសារ រូប គាត់ ចាប់ទាញ ដៃ និង ប្រវា . យ ប្រតប់ គ្នា បណ្តាល ឲ្យ ម៉ូតូ ជនសង្ស័យ ជ្រុល ទៅ បុក ម៉ូតូ សណ្តោង រ៉ឺ ម៉ក ដឹក ពូក ដែល បើក នៅ ពីមុខ បត់ ឆ្លងផ្លូវ បន្ទាប់ មក ម៉ូតូ ជនសង្ស័យ ក៏ រេ ចង្កូត បន្ត ធ្លាក់ ចូល ក្នុង ប្រឡាយ ទឹកតែ ម្ដង » ។ស្ត្រី រង គ្រោះ បាន ប្រាប់ ឲ្យ ដឹង បន្ត ទៀត ថា « ភ្លាម ៗ នោះ ជនសង្ស័យ ម្នាក់ បាន ធ្លាក់ ចូល ទឹក បណ្ដាល ឱ្យ បាក់ជើង និង ឈ្លក់ទឹក សន្លប់ ស្ដូ ក ស្ដឹង ហើយ ត្រូវ បាន ប្រជាពលរដ្ឋ ស្រង់ មក ដាក់ លើគោក ចំណែក ជនសង្ស័យ ម្នាក់ ទៀត ធ្លាក់ទឹក ដែរ តែ ខំប្រឹង រត់ ប៉ុន្តែ រត់ មិន រួច ក៏ ត្រូវ ពលរដ្ឋ ជិតខាង នាំ គ្នា ចុះ ទៅ ស្វាគមន៍ ម្នាក់ មួយ ដៃ មួយ ជើង បណ្តាល ឲ្យ ជនសង្ស័យ រូប នោះ រង របួស ហើម ពេញ ផ្ទៃ មុខតែ ម្ដង ។ក្រោយ ពេល កើតហេតុ សមត្ថកិច្ច មូលដ្ឋាន សង្កាត់ ចោម ចៅ បាន ចុះ មក ដល់ កន្លែង កើតហេតុ រួច ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដឹក យក ទៅ ប៉ុស្ដិ៍នគបាលរដ្ឋបាល សង្កាត់ចោម ចៅ ទី ៣ សួរនាំបន្ត និង ទទួល ពាក្យបណ្តឹង ពី ជន រង គ្រោះ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីផ្លូវច្បាប់ ចំណែកជនសង្ស័យម្នាក់ទៀត ដែលបាក់ជើងម្ខាង ត្រូវបានកម្លាំងសង្គ្រោះ ៧១១ ដឹកយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាល បន្ត ៕ដោយ៖សុខាសែនជ័យ