កម្លាំងជំនាញខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនជនសង្ស័យ ៥នាក់ករណីលួចមានស្ថានទម្ងន់ទោស (​គាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ)

ចែករំលែក៖

ភ្នំពេញៈ កាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០:១៥នាទីយប់ជនសង្ស័យ៥នាក់ត្រូវ កំលាំងជំនាញខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណី (​គាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ)

នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នុំពេញ​ ។

-ជនរងគ្រោះ​ឈ្មោះ​ អ៊ុក ម៉ាហ្គារ៉េត ភេទស្រី​ អាយុ៥៤ឆ្នាំ​ មុខរបរនគរបាលជាតិ មានទីលំនៅ​ កន្លែងកើត​

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យចំនួន ០៥នាក់
-ជនសង្ស័យទី១​ ឈ្មោះសេង ប៊ុនធឿនហៅឈឹម​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ​ផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ(មានសារធាតុញៀន)(ឃាត់ខ្លួន)។

-ជនសង្ស័យទី២​ ឈ្មោះសៀន សីលាហៅអាហួរ​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដទីលំនៅ​ជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។

-ជនសង្ស័យទី៣ ឈ្មោះសោម ពិសិដ្ឋ ហៅ អាស្វិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។

– ជនសង្ស័យទី៤ ឈ្មោះហ៊ុន សុីនៀតហៅអាតោ ភេទប្រុស អាយុ៣៨ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។

– ជនសង្ស័យទី៥ ឈ្មោះអាន ចិន្តាហៅអាខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។
* សម្ភារះបាត់បង់រួមមាន៖
១/ប្រាក់ដុល្លាចំនួន ៩០០ដុល្លា។

២/ ប្រាក់រៀលចំនួន២០៦០០០០រៀល។

៣/ ខ្សែករមាស០១ខ្សែ ទម្ងន់០៥ជី។

៤/ ខ្សែដៃ លោកហះធាតុមិនសុទ្ធមួយខ្សែ។

៥/ នាឡិកាចំនួន០២គ្រឿង។

៦/ ជញ្ជៀនដាំត្បូង០២វង្ស។

៧/ ក្រវិល០២គូ ព្រះ០៣អង្គ។

៨/ ឯកសារមួយចំនួននិង កាបូបចំនួន០១ កូនសោពីរចង្កោម។

៩/ ទូរស័ព្វពីរគ្រឿង។

* សម្ភារៈដកហូត​មាន​ ៖​
១/ប្រាក់ដុល្លាចំនួន៦០០ដុល្លា។

២/ ប្រាក់រៀលចំនួន២៨០០០០រៀល។

៣/ ខ្សែករមាស០១ខ្សែ ទម្ងន់០៥ជី។

៤/ ខ្សែដៃ លោកហះធាតុមិនសុទ្ធមួយខ្សែ។

៥/ នាឡិកាចំនួន០១គ្រឿង។

៦/ ជញ្ជៀនដាំត្បូង០២វង្ស។

៧/ ក្រវិល០២គូ ព្រះ០៣អង្គ។

៨/ ឯកសារមួយចំនួននិង កាបូបចំនួន០១ កូនសោពីរចង្កោម។

៩/ ទូរស័ព្វពីរគ្រឿង។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៣​ វេលាម៉ោង​០០ និង​១៥នាទីជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះតែម្នាក់ឯងជនសង្ស័យពីរនាក់បានធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលលួចយកទ្យព្យសម្បត្តិអស់មួយចំនួន ក្រោយធ្វើសកម្មភាពរួច ជនរងគ្រោះបានភ្ញាក់ហើយឃើញទ្វារផ្ទះចំហរបាត់កាបូបយួរដៃគាត់បានមកប្តឹងនៅប៉ុស្តិ៍ ហើយ ភ្លាមៗនោះផ្នែកជំនាញខណ្ឌប៉ុស្តិ៍បាន ចុះជួយអន្តរាគមន៍​ ឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់រួមនឹងវត្ថុតាង​ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ​ ដេីម្បីធ្វេីការសាកសួរយកចម្លេីយ​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ អនុវត្តន៍តាមនីតិវិធី។

...

ចំណែកសម្ភារៈដកហូតប្រគល់អោយជនរងគ្រោះវិញហើយផងដែរ៕ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print